(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាទី១៣របស់ខ្លួន ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ៥៩៨ ខណៈពេលដែលសាខាផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលជាសាខាទី១២ ទើបតែបើកសម្ពោធកាលពីសប្តាហ៍មុន។ ដើម្បីអបអរសាខាថ្មីនេះ ធនាគារ ជីប ម៉ុង មានកម្មវិធីផ្តល់ជូនពិសេសរហូតដល់ទៅ៣ថ្ងៃជាប់គ្នាពីថ្ងៃទី២៦-២៨ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អតិថិជន និងសាធារណជនទាំងអស់អាចរីករាយនូវការផ្តល់ជូនពិសេសៗជាច្រើន ដូចជា៖

១៖ សម្រាប់អតិថិជនបើកគណនីថ្មីបើកគណនីថ្មី និងដាក់ប្រាក់ក្នុងគណនីចាប់ពី៥០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានបណ្ណទឹកប្រាក់ចំនួន៥ដុល្លារ សម្រាប់ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ភ្លាមៗ។ កម្មវិធីបើកគណនីនេះមានសុពលភាពពីថ្ងៃទី២៦-៣០ ខែមករា ឆ្នាំ២០២២។

២៖ សម្រាប់អតិថិជនដែលធ្វើការដាក់ប្រាក់បញ្ញើក្នុង «កម្មវិធីប្រាក់បញ្ញើ VIP» លោកអ្នកនឹងទទួលបានអាវក្រៅដ៏ស្រស់ស្អាតបន្ថែមពីលើកាដូដែលផ្តល់ជូនស្រាប់។

៣៖ សម្រាប់អតិថិជនដែលទទួលបានការអនុម័តលើកម្ចីទិញផ្ទះលោកអ្នកនឹងទទួលបាន អាវយឺត កំប៉ុងទឹក និងថង់យូរដ៏ប្រណីតភ្លាមៗ។

៤៖ សម្រាប់អតិថិជនដែលស្នើ ឬអនុម័តកម្ចីផ្ទាល់ខ្លួន ឬកម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម លោកអ្នកនឹងទទួលបានតុក្កតាស្រមោច និងថង់យួរដ៏ស្រស់ស្អាត។

សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឱ្យសោះ! សូមអញ្ជើញអតិថិជន និងសាធារណៈជនទាំងអស់ មកទទួលយកសេវាកម្មល្អឥតខ្ចោះ ពីសាខាដ៏ប្រណីតរបស់យើង ជាមួយប្រម៉ូសិនពិសេសៗពីធនាគារ ជីប ម៉ុង។ កម្មវិធីផ្តល់ជូនពិសេសនេះមានតែនៅធនាគារ ជីប ម៉ុង សាខា៥៩៨ម៉ល តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម៖ ០៨១/០៦៦ ៨១១ ៩១១៕