(ភ្នំពេញ)៖ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២នេះទៅ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់បឹងស្នោរ អាចអញ្ជើញមកទទួលយកបទពិសោធន៍ពីយានដ្ឋានស្តង់ដារដ៏ទំនើប និងប្រកបដោយផាសុកភាព ដែលជាសាខាទីបី នៅតំបន់បឹងស្នោរ នៃខណ្ឌច្បារអំពៅនេះ។

ក្រុមហ៊ុនយើងប្ដេជ្ញាចិត្តក្នុងការនាំមកជូននូវអ្នកឯកទេសដ៏ជំនាញខ្ពស់ រួមទាំងឧបករណ៍បរិក្ខារ និងគ្រឿងម៉ាស៊ីនជួសជុលទំនើបចុងក្រោយបំផុតសម្រាប់ម្ចាស់យានយន្តទាំងអស់នៅតំបន់បឹងស្នោរ បន្ទាប់ពីមើលឃើញពីតម្រូវការជាចាំបាច់នូវមជ្ឈមណ្ឌលសេវាថែទាំង និងជួសជុលយានយន្តដែលប្រកបដោយទំនុកចិត្តខ្ពស់។

A Klasse Auto ជាយានដ្ឋានខ្មែរសុទ្ធសាធ ដែលត្រូវបានបង្កើតឡើងដោយសហគ្រិនក្នុងស្រុកជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ និងបានស្ថិតនៅជួរមុខគេក្នុងការប្រឡូកដោយផ្ទាល់ក្នុងវិស័យលក់និងថែទាំយានយន្ត ។ បេសកកម្មរបស់ក្រុមហ៊ុន គឺផ្ដល់ផលិតផល និងសេវាកម្មជួសជុលយានយន្តដែលមានគុណភាពខ្ពស់ ជាមួយនឹងអ្នកឯកទេសដែលមានជំនាញខ្ពស់ និងតម្លៃសមស្របបំផុត ក្នុងគោលបំណងផ្ដល់នូវទីកន្លែងមួយ ដែលម្ចាស់យានយន្តគ្រប់រូប អាចទុកចិត្តបានទាំងស្រុង ។

លោក ពិសិដ្ឋ និងឧកញ៉ា គឹមស្រ៊ុន សហស្ថាបនិកក្រុមហ៊ុន A Klasse Auto បានមានប្រសាសន៍ថា «យើងចង់លុបបំបាត់នូវរឿងដែលអតិថិជនតែងតែត្អូញត្អែរអំពីការប្រព្រឹត្តមិនត្រឹមត្រូវ បរិយាកាសយានដ្ឋានដែលកខ្វក់និងគ្រោះថ្នាក់ និងការជួសជុលដោយគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដែលនាំឲ្យវិស័យរបស់យើងមានកេរ្តិ៍ឈ្មោះមិនល្អ។ នៅឯ A Klasse Auto វិញ យើងចង់ណែនាំនូវស្តង់ដារអន្តរជាតិទៅដល់ប្រជាពលរដ្ឋខ្មែរយើង ព្រោះពួកគាត់ស័ក្ដិសមនឹងទទួលបានសេវាកម្មដែលល្អបំផុត»

ក្នុងនាមជាយានដ្ឋានហ្វែ្រនឆាយ (Car Workshop Franchise) ដែលមានការបញ្ជាក់ពីស្ថាប័ន ISO ដំបូងគេបង្អស់នៅកម្ពុជា A Klasse Auto មានឯកទេសផ្នែកជួសជុលយានយន្តកម្រិតស្រាល កម្រិតធ្ងន់ សេវាថែទាំយានយន្ត ពិនិត្យជួសជុល តោន បាញ់ថ្នាំ ស្ទូច-សណ្ដោង និងសេវាជួសជុលចល័ត តាមដងផ្លូវ។

ក្រុមហ៊ុនបាននឹងកំពុងកសាងកិត្តិនាមជាបណ្ដើរៗក្នុងការផ្ដល់ផលិតផល និងសេវាកម្មដែលមានគុណភាព ដោយការចាប់ដៃគូជាមួយរោងចក្រនិងភ្នាក់ងារចែកចាយដែលមានការជឿទុកចិត្តខ្ពស់ រួមជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការថែទាំជួសជុលរថយន្តម៉ាកល្បីៗចម្រុះ រាប់តាំងពីរថយន្តធម្មតារហូតដល់រថយន្តទំនើបប្រណីត ។

ការយករថយន្តទៅកាន់យានដ្ឋានណាមួយ អតិថិជនគួរតែទទួលបានបទពិសោធន៍មួយដ៏ល្អ ជៀសផុតពីការខ្វល់ខ្វាយ ឬភាពតានតឹងចិត្ត។ ដូច្នេះ នៅឯ A Klasse Auto អតិថិជនអាចទុកចិត្តបានថា រថយន្តរបស់គាត់នឹងទទួលបានការមើលថែយ៉ាងដិតដល់ ក្នុងអំឡុងពេលដែលម្ចាស់រថយន្តរីករាយជាមួយការទទួលទានកាហ្វេដ៏មានឱជារស ប្រើប្រាស់អ៊ីនធើណិតល្បឿនលឿន ទស្សនាកម្មវិធីទូរទស្សន៍ ឬភាពយន្តថ្មីៗចុងក្រោយបំផុត ក្នុងទីតាំងរង់ចាំ៕