(ឥណ្ឌា)៖ ទីផ្សារស្មាតហ្វូននៅប្រទេសឥណ្ឌាបានប្រឈមនឹងបញ្ហាមួយចំនួន នៅក្នុងឆ្នាំ ២០២១ ខណៈដែលទិន្នន័យការលក់់សរុបបានកើនឡើង ១២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២០ នេះយើងតាមការចេញផ្សាញរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

Realme គឺជាអ្នកទទួលបានច្រើនជាងគេបំផុត ដែលបានប្រកាសពីកំណើន ២៥ភាគរយ ក្នុងការលក់ និងកើនឡើងដល់ចំណាត់ថ្នាក់លេខ៣ ហើយ Tecno និង Infinix ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ដោយឡែក Xiaomi នៅតែឈរនៅលើកំពូលតារាង ប៉ុន្តែជាក់ស្តែងបាននាំចេញទូរស័ព្ទតិចជាងឆ្នាំ២០២១ ដល់ទៅ ២២ភាគរយ ខណៈដែល Samsung ក៏បានធ្លាក់ចុះនៃចំនួនស្មាតហ្វូនរបស់ខ្លួនក៏ប៉ុន្តែក៏នៅតែរក្សាបាននៅចំណាត់ថ្នាក់ខ្ពស់ដែលបន្ទាប់ Xiaomi។

បើក្រឡេកមើលតួលេខពេញមួយឆ្នាំ Xiaomi នាំមុខ Samsung ខណៈពេលដែល vivo ទើបតែរក្សាបានចំណាត់ថ្នាក់លេខ ៣ នាំមុខ Realme ។

គេរំពឹងថាកំណើនការលក់ស្មាតហ្វូននឹងបន្តកើនឡើងនៅក្នុងឆ្នាំ២០២២នេះ ដោយសារមានអតិថិជនមួយចំនួនកំពុងធ្វើការផ្លាស់ប្តូរឧបករណ៍ចាស់របស់ពួកគេដែលប្តូរពីទូរស័ព្ទមុខងាទៅជាប្រភេទស្មាតហ្វូន ហើយមួយវិញទៀតនៅពេលថ្មីៗនេះគឺមានការប្រកាសចេញផ្សាញអំពី 5G នៅក្នុងប្រទេសឥណ្ឌាដែលជាមូលហេតុជម្រុញឱ្យក្រុមហ៊ុនផលិតនានានិងទម្លាក់តម្លៃទាបជាងមុនដើម្បីងាយស្រួលទៅដល់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែលថា កំពូលទាំង ៥ ដែលមានកំណើនទីផ្សារនៅឥណ្ឌារួមមាន Xiaomi ទទួលបានចំណាត់ថ្នាក់លេខ ១ ប្រចាំត្រីមាសទី៤ ដោយ Samsung ក៏ទទួលបានចំណែកទីផ្សារខ្ពស់ផងដែរគឺទទួលបាន ១៩ភាគរយ ខណៈដែល Realme ឈរនៅលេខរៀងទី ៣មានចំណែកទីផ្សារ ១៧ភាគរយ ហើយ Vivo ឈរនៅលេខរៀទី៤ មានចំណែកទីផ្សារ ១៣ភាគរយ និង Oppo មានចំណែកទីផ្សារ ១១ភាគរយ៕