(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ បន្តប្រគល់រង្វាន់ម៉ូតូហុងដា Scoopy ១គ្រឿងបន្ថែមទៀត ដល់អតិថិជនរបស់ខ្លួន នៅរាជធានីភ្នំពេញ។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ SCOOPY ពីឆេមពានអាយស៍នៅថ្ងៃនេះគឺបានលើលោក តាំង គីមគុណ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នកបកប្រែភាសាឱ្យមគ្គុទេសន៍ទេសចរណ៍ រស់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក តាំង គីមគុណ បានឲ្យដឹងថា «ខ្ញុំឃើញគេត្រូវរង្វាន់ពីឆេមពានញឹកញាប់ដែរ និងបានចូលរួមអបអរសារទរដល់អ្នកឈ្នះរង្វាន់ ប៉ុន្ដែពេលនេះទើបត្រូវរង្វាន់ខ្លួនឯង និងដឹងច្បាស់ថាថារំភើបប៉ុណ្ណា។ ខ្ញុំបានទិញឆេមពានអាយស៍៣កំប៉ុងមកចែកគ្នាហូប នៅពេលអាហារព្រឹកមុនចេញទៅធ្វើការ ស្រាប់តែគាស់មកឃើញរូបម៉ូតូតែម្តង ធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំង»

ចំណែកឯអ្នកលក់ឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ SCOOPY ខាងលើក៏ទទួលបានកាដូលើកទឹកចិត្តជា ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសដោយផ្ដល់ដល់អ្នកស្រី អ៊ិត ស៊ីណាល់ អាយុ៤២ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅម្តុំផ្សារដីថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ម៉ី ដារ៉ា តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានអបអរដល់អ្នកឈ្នះរង្វាន់នៅពេលនេះ និងបានថ្លែងថា សំណាងមានពិតពិសេសរង្វាន់ម៉ូតូ Scoopy ក៏មានច្រើននៅក្រោមក្រវិលកំប៉ុងឆេមពាន។ អតិថិជនឆេមពានយិនស៊ិន និងឆេមពានអាយស៍គ្រប់ៗគ្នា សុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។

លោកបានថ្លែងជូនពរ ដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ ឱ្យមានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល៥ម៉ឺន, ៥០ម៉ឺន, ១លាន និងរង្វាន់ម៉ូតូHonda Scoopy ដ៏ច្រើនសន្ធឹកសន្ធាប់៕