(កូឡាឡុំាពួ)៖ កីឡាករវាយសីសញ្ជាតិម៉ាឡេស៊ី Lee Zii Jia និងក្រុមមន្ត្រីបានឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃអង្គារ ក្នុងការដកការហាមឃាត់ លើកីឡាករលំដាប់ទី៧ របស់ពិភពលោករូបនេះ ដែលបានដាក់កាលពីសប្តាហ៍មុន បន្ទាប់ពីរូបលោកបានលាឈប់ពីក្រុមជម្រើសជាតិ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានកាត់ផ្តាច់ទំនាក់ទំនង ជាមួយសមាគមកីឡាវាយសីម៉ាឡេស៊ី ក្នុងខែនេះ ដើម្បីប្រកួតជាលក្ខណៈឯករាជ្យ ប៉ុន្តែស្ថាប័នជម្រើសជាតិ បានវាយបកវិញ ដោយការហាមឃាត់លោកពីការប្រកួតក្នុងព្រឹត្តិការណ៍នានារយៈពេល ២ឆ្នាំ។

សូមជម្រាបថា ព័ត៌មាននៃការដកការហាមឃាត់នេះ បានកើតឡើង ១ថ្ងៃបន្ទាប់ពីកីឡាករ Lee បានដាក់ពាក្យប្តឹងតវ៉ាប្រឆាំងនឹងការហាមឃាត់នេះ ដែលបានហាមឃាត់រូបលោក ពីការប្រកួតទាំងអស់រយៈពេល ២ឆ្នាំដោយសហព័ន្ធកីឡាវាយសីពិភពលោក៕