(ភ្នំពេញ)៖ ការដោះស្រាយញ្ហាផ្លាស្ទីកជាជំហានចម្បង ក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូលឲ្យមានរបៀបរៀបរយ ព្រមទាំងធានាបាននូវសោភ័ណ្ឌភាពទីក្រុង។

បើយោងទៅតាមរបាយការណ៍កម្មវិធីអភិវឌ្ឍ របស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញថង់ផ្លាស្ទីកមានប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។

ហេតុនេះរាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។ ដោយយល់ឃើញថា បញ្ហានេះគួរតែមានការសហការគ្នា ទាំងក្រុមហ៊ុនឯកជន រដ្ឋ និងសាធារណៈជនទូទៅក៏ដូចជា ដើម្បីចូលរួមជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងកាកសំណល់។

foodpanda បច្ចុប្បន្នបានផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ តាមរយៈការនាំយកធុងសំរាម ទៅចែកជូនរដ្ឋបាលខណ្ឌទាំងអស់ទូទាំងរាធានីភ្នំពេញ។ គិតត្រឹមខែមករានេះ foodpanda បានផ្តល់ជូនធុង សម្រាមដល់ខណ្ខចំនួន១៤ លើសង្កាត់១០៤ ក្នុងរាជធានីភ្នំពេញ។

ធុងសម្រាមនេះជាប្រភេទធុងមាន៣ថត ងាយស្រួលបែងចែកកាកសំណល់ តាមប្រភេទនីមួយៗដូចជា សំណល់ផ្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំណល់សរីរាង្គ។ ជាមួយគ្នានេះក្រុមហ៊ុន បានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការផ្តល់ជូនសម្ភារៈបរិក្ខាដូចជា អាល់កុល ម៉ាស និងការផ្តល់ជូនជាអាហារ ដល់វីរជនជួរមុខតាមមន្ទីរពេទ្យ និងស្ថាប័ណ្ណនានាដែលបានបន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

តំណាងក្រុមហ៊ុន foodpanda ឲ្យដឹងថា «មូលហេតុដែលផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ ពីព្រោះចង់បង្កើតឲ្យមានការយល់ដឹងជាសកល ហើយចង់បំផុសសកម្មភាពក្នុងសហគមន៍ ក៏ដូចជាផ្តល់ភាពងាយស្រួល និងប្រកាន់ខ្ជាប់នូវគោលការណ៍ គ្រប់គ្រងកាកសំណល់រឹង ដើម្បីសហគមន៍ស្អាត និងមានអនាម័យ។ ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនអាហារ ការផ្តោតលើបរិស្ថានស្អាត និងការគ្រប់គ្រងកាកសំណល់តែងតែ ជាបេសកកម្មស្នូលជានិច្ចរបស់ក្រុមហ៊ុន»

អ្វីដែលកានតែពិសេសនោះ ក្រុមហ៊ុនប្តេជ្ញាចិត្តបន្តបេសកកម្ម ក្នុងការចូលរួមលើកស្ទួយការយល់ដឹងអំពីការការពារបរិស្ថាន និងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩ តាមរយៈការបន្តសកម្មភាពមនុស្សធម៌នេះទៅបណ្តាខេត្តនានា ក្នុងប្រទេសបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជារួមមាន ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង តាកែវ និងកោះកុង។

សូមចុច Subscribe Channel Telegram របស់ foodpanda KH៖ [https://t.me/foodpandakh]( https://t.me/foodpandakh) ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕