(ឡុងដ៏)៖ ម្ចាស់ក្លិបស្ករគ្រាប់ Everton លោក Farhad Moshiri បានចាប់ផ្តើមការពិភាក្សាជាមួយលោក Vitor Pereira ក្នុងការស្វែងរកគ្រូបង្វឹកថ្មីរបស់ក្លិប ខណៈលោកបានអត់ការងារធ្វើតាំងពីខែធ្នូ ក្រោយពេលត្រូវបានដកតួនាទីចេញពីក្លិប Fenerbahce ត្រូវបានយល់ថា ជាជម្រើសល្អ បន្ទាប់ពីបានបញ្ចប់តួនាទីលោក Rafael Benitez។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

បុរសសញ្ជាតិព័រទុយហ្គាល់ Pereira វ័យ ៥៣ឆ្នាំបានក្លាយជាបេក្ខភាពថ្មីដែលត្រូវបានប្រធានក្លិប Everton ចាប់អារម្មណ៍ពិភាក្សា ក្នុងចំណោមលោក Wayne Rooney និងលោក Frank Lampard បានស្ថិតក្នុងបញ្ជីដែលជាអ្នកនាំមុខគេ ដ្បិតការទាក់ទងលោក Roberto Martinez ត្រូវបានបដិសេធដោយសហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិក ដែលមិនឲ្យលោកចេញមុនការប្រកួត World Cup 2022 នោះទេ។

បច្ចុប្បន្នលោក Pereria បានក្លាយជាជម្រើសដ៏ពិបាកមួយក្នុងតួនាទីថ្មីប្រចាំក្លិប Everton គ្រាដែលលោកធ្លាប់មានបទពិសោធដឹកនាំក្រុម FC Porto ឈ្នះពានលីគ Primeira Liga ២សម័យកាល ហើយក៏បន្តទៅដឹកនាំក្រុម Olympiakos លីគប្រទេសក្រិក ក្នុងឆ្នាំ២០១៥ ប៉ុន្តែក្នុងរយៈពេល ៥ខែជាមួយក្លិប 1860 Munich បានបញ្ចប់ទៅដោយលទ្ធផលមិនល្អនោះទេក្នុងឆ្នាំ២០១៧៕