(ភ្នំពេញ)៖ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា នឹងផ្តល់ជូនប្រម៉ូសិនពិសេសចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា តាមស្តង់នៅតំបន់ក្បែរផ្សារ កន្លែងលក់ទំនិញបោះដុំ និងរាយ និងទីតាំងនៅតាមតំបន់ប្រជុំជននានាសរុបជាង ១០០ទីតាំង ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស។

ក្នុងនោះ ស្តង់ទឹកក្រូចអាយស៍ IZE សរុបជាង ៥០ ទីតាំង នឹងមានលក់ទឹកក្រូចអាយស៍ IZE កំប៉ុងរូបរាងឡូយកាលីប ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងទឹកបរិសុទ្ធកម្ពុជា ហើយចំពោះការទិញចាប់ពី ១កេស ឡើងទៅ នឹងមានការថែមជូនរង្វាន់ដូចជា អាវយឺត កែវទឹក កាបូបក្លាស្សេ កាបូបកីឡា ធុងទឹកកក និងរង្វាន់ផ្សេងទៀត។

ក្រៅពីនេះ រាល់ការទិញទឹកក្រូចអាយស៍ IZE ចំនួន ២កំប៉ុង លោកអ្នកនឹងមានឱកាសបង្វិលកងយករង្វាន់ដូចជា អាវយឺត មួក ទឹកក្រូចអាយស៍ IZE និងភេសជ្ជៈប៉ូវកម្លាំង WURKZ ICY COOL ជាច្រើនរង្វាន់ផងដែរ។

ដោយឡែក ស្រាបៀរ កម្ពុជា ក៏បានរៀបចំស្តង់ចំនួន ១០ទីតាំង ក្នុងរាជធានីភ្នំពេញ និងជិត ៥០ទីតាំងនៅតាមបណ្តាខេត្ត។ រាល់ការជាវស្រាបៀរ កម្ពុជាចំនួន ១កេស លោកអ្នកនឹងទទួលបានការបង្វិលកងយករង្វាន់ចំនួន ១ដង ឬទិញចាប់ពី២កេសឡើងទៅ លោកអ្នកនឹងទទួលបានការបង្វិលកងយករង្វាន់ចំនួន ២ដង។ រង្វាន់ទាំងនោះមានដូចជា អាវក្រៅ អាវយឺត កែវទឹក មួក និងរង្វាន់ផ្សេងៗទៀតជាច្រើនរង្វាន់។

អតិថិជនអាចទិញទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជាសម្រាប់ពិធីជប់លៀង និងការសែនព្រេង ក្នុងរដូវកាលបុណ្យទាន ថែមទាំងទទួលបានរង្វាន់ទៀតផង។ ដូច្នេះ សូមអតិថិជន កុំភ្លេចស្វែងរកស្តង់ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជានៅតាមទីតាំងខាងលើ៕