(ប៉េកាំង)៖ អត្តពលិកនៅតំបន់ Tibet ចំនួន២រូប ដែលនឹងចូលរួមប្រកួតនៅខែក្រោយនោះ នឹងក្លាយជាអត្តពលិកលើកដំបូង មិនធ្លាប់មានពីមុនមក នៅតំបន់ព្រំដែនខាងលិចប្រទេសចិន ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា Winter Olympics នៅទីក្រុង Beijing, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។

ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមផងដែរ ពីអត្តពលិកចំនួន៥រូប មកពីតំបន់ Xinjiang ភាគខាងលិចប្រទេសចិន, ក្នុងនោះ មានជនជាតិភាគតិច Kazakhs ចំនួន២រូប, ជនជាតិ Uyghur ម្នាក់, ជនជាតិ Kyrgyz និងជនជាតិ Han ម្នាក់។

ក្រុមសិទ្ធមនុស្សតំបន់ Tibetan និង Uyghur នៅក្រៅប្រទេស បានអំពាវនាវឲ្យអន្តរជាតិ ធ្វើពហិកាព្រឹត្តិការណ៍ Beijing Olympics, ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខ, ដើម្បីប្រឆាំងតវ៉ា នឹងអ្វីដែលពួកគេថា ជាការរំលោភបំពានសិទ្ធមនុស្ស នៅតំបន់ Tibet និងតំបន់មូស្លីម Muslim Xinjiang។

ចិន បានច្រានចោល ចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធមនុស្ស ហើយថាខ្លួនប្រឆាំងនឹងការធ្វើនយោបាយកីឡា។

សូមជម្រាបថា អត្តពលិក មកពីតំបន់ Tibet ទាំងពីររូបនេះ មានឈ្មោះ Yongqing Lamu និង Ciren Zhandui ដោយអ្នកទាំងពីរមានវ័យ១៨ឆ្នាំ នឹងប្រកួតក្នុងប្រភេទវិញ្ញាសាជិះស្គីលើទឹកកក និងជិះបន្ទះក្តារស្គីលើទឹកកក ដាច់ដោយឡែកពីគ្នា៕