(ហ្ស៊ូរិច)៖ លោក Gianni Infantino ប្រធាន FIFA ត្រូវជនចំណាកស្រុកមកពីអាហ្រ្វិក ធ្វើការរិះគន់យ៉ាងខ្លាំង នៅពេលរូបលោកធ្វើបទបង្ហាញពីគម្រោងរៀបចំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup ពី ៤ឆ្នាំមក ២ឆ្នាំម្តងវិញនាពេលថ្មីៗនេះ។

តែយ៉ាងណា បុរសវ័យ ៥១ឆ្នាំ Infantino នៅតែជឿជាក់ថា ការកាត់បន្ថយចំនួនឆ្នាំនៅ World Cup គឺរឹតតែផ្តល់ក្តីសង្ឃឹមបានច្រើនថែមទៀតសម្រាប់ជាតិសាសន៍ដទៃក្នុងការបង្ហាញខ្លួនក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ។

ភ្លាមៗនោះដែរ ក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិរបស់ជនចំណាកស្រុកអាហ្រ្វិកដែលបានបាត់ខ្លួនប្រមាណ ២៣០០០នាក់ នៅពេលព្យាយាមឆ្លងមហាសមុទ្រមេឌីទេរ៉ានោះ មិនបានបង្ហាញការគាំទ្រចំពោះគម្រោងថ្មីនេះឡើយ និងធ្វើការរិះ ថែមទៀតផង ដ្បិតក្រោយមក លោក Infantino គូសចំណាំបានថា សុន្ទរកថារបស់លោកត្រូវបានបកប្រែខុសទៅវិញ។

លោកថា «ខ្ញុំចង់បញ្ជាក់ថា សុទ្ទរកថា និងសាររបស់ខ្ញុំផ្អែកទៅតាមការសម្រេចចិត្តរបស់រាល់គ្នាផងដែរ ដើម្បីធ្វើឲ្យស្ថានការណ៍ប្រសើរឡើងសម្រាប់មនុស្សជាតិជុំវិញពិភពលោក ដោយភាពទទួលខុសត្រូវទៀតផង»

តែយ៉ាងណា គិតមកទល់នឹងពេលនេះមានសហព័ន្ធ ២តំបន់មកពីអឺរ៉ុប UEFA និងអាមេរិកឡាទីន (CONMEBOL) បានធ្វើការបដិសេធចំពោះគម្រោងលេង World Cup រៀងរាល់ ២ឆ្នាំម្តង ដ្បិតទ្វីបអាហ្វ្រិក CAF ប្រកាសគាំទ្រ ក្នុងនាមជាសហព័ន្ធដែលមានគំនិតផ្តួចផ្តើមគម្រោងនេះឡើង។ FIFA បានមើលឃើញរកបានប្រាក់ចំណូលបន្ថែម ៣.៣ពាន់លានដុល្លារក្នុងរង្វង់រយៈពេល ៤ឆ្នាំដែលរៀបចំ World Cup បាន ២ដង៕