(ភ្នំពេញ)៖ យីហោ Maxus កំពុងមានចរាចរល្អ នៅលើដងផ្លូវជាមួយនឹងម៉ូដែល Maxus D60 និងរថយន្តលក្ខណៈគ្រួសារ Maxus G50។ តម្លៃរថយន្ត Maxus ក៏មានការប្រកួតប្រជែង និងមានតម្លៃសមរម្យ ដែលជាជម្រើសដ៏ល្អសម្រាប់គ្រួសារកម្ពុជា ដើម្បីទទួលបានរថយន្តថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ និងមានការធានារយៈពេល៥ឆ្នាំ។

នៅឆ្នាំ២០២១ រថយន្ត Maxus បានលក់ដាច់បានជាង១០០គ្រឿង និងទទួលបានការកក់ទុកជាច្រើនសម្រាប់ការ បន្តប្រគល់ជូនអតិថិជននៅឆ្នាំ២០២២នេះ។ នេះគឺជាកំណត់ត្រាដ៏ល្អសម្រាប់ Maxus ដែលជាម៉ាកយីហោថ្មីនៅក្នុងប្រទេសកម្ពុជា។ រថយន្ត Maxus ទើបតែចូលស្តុកវិញ ជាមួយនឹងប្រូម៉ូសិនថ្មី សម្រាប់បុណ្យចូលឆ្នាំចិន ហើយឥឡូវនេះ Maxus បានកំពុងបន្តចរាចររបស់ខ្លួនយ៉ាងល្អ នៅប្រទេសកម្ពុជាជាមួយនឹងការចាប់ផ្តើម ប្រគល់រថយន្តជូនអតិថិជន សម្រាប់ស្តុកថ្មី ដែលនឹងទើបមកដល់នេះ។

រថយន្ត Maxus D60 គឺជាប្រភេទរថយន្ត SUV 7 កៅអីដែលមានការរចនាស្ទីលថ្មី និងផាសុកភាពបំផុត ហើយបានបំពាក់នូវមុខងារប្រើប្រាស់ទំនើបៗ ជាច្រើនដូចទៅ នឹងរថយន្ត SUV ថ្លៃៗ ប៉ុន្តែតម្លៃវាពិតជាអាចទទួលយកបានគឺត្រឹមតែ 41,990 ដុល្លារប៉ុណ្ណោះ។ Maxus D60 ជារថយន្តដែលលក់ដាច់បំផុត សម្រាប់យីហោ Maxus ដែលភ្ជាប់មកជាមួយលក្ខណៈពិសេសៗ អមនឹងការរចនារូបរាងដ៏គួរឲ្យទាក់ទាញ, ពណ៌ភ្លឺរលោង និងភាពប្រណិតនៃផ្នែកខាងក្នុង ស៊ីចង្វាក់ជាមួយការរចនា ផ្នែកខាងក្រៅដ៏រឹងមាំរបស់វា។

វាផ្តល់នូវកម្លាំងខ្លាំងនៃម៉ាស៊ីនតួបូចំណុះ 1.5T ៤ស៊ីឡាំង ហើយផ្តល់កម្លាំង 169 hp និងកម្លាំងរមួល 250Nm។ វាត្រូវបានភ្ផាប់មកជាមួយនឹងប្រអប់លេខអូតូស្វ័យប្រវត្តិ 7វគ្គជាមួយនឹងប្រភេទ FWD ។ កាប៊ីនខាងក្នុងរបស់ Maxus D60 ស៊េរីឆ្នាំ2022 ផ្តល់ជូននូវប្រភេទពូកស្បែកពណ៌ឈើរីយ៉ាងប្រណិត រួមដោយលក្ខណៈពិសេស មួយទៀត គឺវាមានកៅអី៣ជួរ ហើយកៅអីនៃជួរនីមួយៗ របស់វាមានប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជាផ្នែក ហើយកៅអីជួរទីបី ក៏អាចបត់បែនបាន ដើម្បីផ្តល់កន្លែងផ្ទុក សម្ភារៈខាងក្រោយបានប្រមាណជាង50លីត្រទៀតផង ដែលផ្តល់ភាពងាយស្រួល និងផាសុកភាពប្រកបដោយភាពរីករាយដល់អ្នកបើកបរ និងអ្នករួមដំណើរ។

ទីផ្សារនៃរថយន្ត MPV របស់ Maxus G50 ក៏ចាប់ផ្តើមដំណើរការល្អក្នុងប្រទេសកម្ពុជាដែរ ជាមួយនឹងតម្លៃពិសេសចាប់ពី 34,000 ដុល្លារប៉ុណ្ណោះ។ វាមានរូបរាង ទាន់សម័យ, ទំហំធំទូលាយ, កម្លាំងខ្លាំង និងរចនាសម្ព័ន្ធនៃបច្ចេកវិទ្យាខ្ពស់ទាន់សម័យ ដែលធ្វើឲ្យរថយន្ត Maxus G50 ក្លាយជាជម្រើសដ៏ល្អសម្រាប់គ្រួសារ ដែលមានសមាជិកច្រើនរហូតដល់8នាក់។

បើនិយាយអំពីការរចនា Maxus G50 ប្រាកដជាចេញរូបរាងយ៉ាងស្រស់ស្អាតនិងមានភាពទាក់ទាញ។ Maxus G50 ផ្តល់ជូនលោកអ្នកនូវកៅអីបីជួរ មិនមែនពីរជួរនោះទេដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកដំណើរទាំងអស់។ នោះមានន័យថា Maxus G50 គឺជារថយន្តប្រភេទ MPV 8 កៅអីដែលមានប្លង់ចំនួនកៅអី 2-3-3។

ប្រសិនបើអ្នកក្រឡេកមើលពីប្រវែងរថយន្ត Maxus G50 វាអាចផ្តល់នូវទំហំធំទូលាយ និងកន្លែងគ្រប់គ្រាន់ ជាមួយនឹងប្រវែងបណ្តោយ, ទទឹង, និងកម្ពស់ ធំល្អ បើប្រៀបធៀបទៅនឹងរថយន្ត MPV ផ្សេងទៀតទាំងអស់ដែលមាននៅលើទីផ្សារ បូករួមទាំងវាត្រូវបានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.5T ជាមួយនឹងប្រអប់លេខ អូតូស្វ័យប្រវត្តិ7វគ្គ ដែលបង្កើតកម្លាំងបានខ្លាំងល្អ។ លើសពីនេះ Maxus G50 សន្សំសំចៃបានច្រើនល្អណាស់លើការស៊ីសាំង និងថ្លៃពន្ធផ្លូវផងដែរ។

រថយន្ត Maxus ក៏មានការធានារយៈពេល៥ឆ្នាំទៀតផង ដែលជាទំនុកចិត្តខ្ពស់សម្រាប់ម្ចាស់រថយន្ត ហើយវាក៏ផ្តល់ការសន្សំសំចៃខ្ពស់ផងដែរ អំពីការប្រើប្រាស់ ប្រេងឥន្ធនៈ និងតម្លៃសមរម្យនៃសេវាកម្មថែទាំ ដោយសាររថយន្ត Maxus កំពុងមានប្រម៉ូសិនផ្តល់ជូនសេវាកម្មប្តូរប្រេងម៉ាស៊ីន ដោយឥតគិតថ្លៃ រយៈពេលមួយឆ្នាំ សម្រាប់ម៉ូឌែល Maxus G50 និង D60 ផងដែរ។ ដូច្នេះម្ចាស់រថយន្តមិនមានការព្រួយបារម្ភពីសេវាកម្មថែទាំ ឬគ្រឿងបន្លាស់ផ្សេងៗទៀតឡើយ ហើយរីករាយ ជាមួយគ្រប់ការការធ្វើដំណើរ៕