(ភ្នំពេញ)៖ ពេលនេះ ធនាគារ វីង សាខាវិមានឯករាជ្យ បានត្រៀមរួចរាល់ហើយ សម្រាប់ផ្តល់សេវាដល់អតិថិជន។ ឥឡូវនេះ អតិថិជនអាចមកកាន់សាខាធនាគារ វីង ដើម្បីប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍ដ៏ល្អ។

ធនាគារ វីង (ខេមបូឌា) ម.ក ស្វាគមន៍ឆ្នាំ ២០២២ ជាមួយនឹងសាខាធនាគារ វីង លើកដំបូងបង្អស់ ក្នុងរាជធានីភ្នំពេញ។ ឥឡូវនេះ អតិថិជនរបស់ធនាគារ វីង អាចមកកាន់ធនាគារ វីង សាខាវិមានឯករាជ្យនេះ ដើម្បីទទួលបាននូវសេវាធនាគារសម្បូរបែបប្រកបដោយភាពឆាប់រហ័ស សុវត្ថិភាព និងភាពងាយស្រួល។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានថ្លែងថា «ការបើកសាខារបស់ធនាគារ វីង ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់វីង ដើម្បីនាំមកនូវសេវាកម្ម ធនាគារល្អបំផុត និងឆ្លើយតបទៅនឹងតម្រូវការ សេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងកើនឡើង។
វាត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អមួយដល់អតិថិជន ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើនទៅមុខជាមួយគ្នា»

ធនាគារ វីង សាខាវិមានឯករាជ្យ ត្រូវបានរចនាឡើងយ៉ាងប្រណីត ជាមួយនឹងចំណតរថយន្ត កន្លែងរង់ចាំធំទូលាយ ហាងកាហ្វេ បន្ទប់ពិភាក្សាដ៏ធំទូលាយ បន្ទប់ប្រជុំពិសេស និងបញ្ជរជាច្រើន ដើម្បីផ្តល់សេវាកម្មស្តង់ដារខ្ពស់ដល់អតិថិជន ប្រកបដោយផាសុកភាព និងឯកជនភាព។

ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ ជិត វិមានឯករាជ្យ សាខាធនាគារ វីង មួយនេះ ផ្តល់ជូនសេវាធនាគារជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ពីថ្ងៃចន្ទ ដល់ សុក្រ។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកកាន់សាខានេះ និងប្រឹក្សាជាមួយអ្នកជំនាញកម្ចីអាជីវកម្ម បើកគណនីបញ្ញើ និងសន្សំ ស្នើសុំកាតធនាគារ ផ្ទេរប្រាក់ និងប្រើប្រាស់សេវាធនាគារបែបឌីជីថល។

មានបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងប្រកបដោយការយកចិត្តទុកដាក់ជាច្រើននាក់នៅក្នុងសាខានេះ បានត្រៀមខ្លួនស្វាគមន៍អតិថិជន និងជួយរាល់ការសាកសួរទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ធនាគារ រាប់ចាប់ពីប្រាក់បញ្ញើ កម្ចី រហូតដល់សេវាផ្ទេរប្រាក់ និងសេវាធនាគារឌីជីថល។

ឥឡូវនេះ អតិថិជនដែលរស់នៅ និងធ្វើការនៅក្នុងតំបន់នេះអាចធ្វើការដាក់ប្រាក់ ឬដកប្រាក់ ព្រមទាំងស្នើរសុំដាក់ និងដកមូលប្បទានបត្រ ពីធនាគារណាមួយ ក៏បានដោយមិនគិតថ្លៃ។ អតិថិជន ក៏អាចចូលប្រើប្រាស់សេវាកម្មធនាគារស្វ័យប្រវត្តិទំនើបៗដូចជា៖ ម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់ ជារៀងរាល់ថ្ងៃផងដែរ។

ចាប់តាំងពីការបើកដំណើរការជាផ្លូវការបន្ទាប់ពីទទួលអាជ្ញាប័ណ្ណពាណិជ្ជ ធនាគារ វីង បានបង្កើតនូវផលិតផលកម្ចី និងបញ្ញើជាច្រើនប្រភេទ បន្ថែមពីលើផលិតផលនិងសេវាកម្មដែលមានស្រាប់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប។

ក្នុងអំឡុងពេលនៃការបើកសាកល្បងនេះ អតិថិជនអាចរីករាយជាមួយការផ្តល់ជូនពិសេសនៅទីតាំងសាខាផ្ទាល់តែម្តង រាល់ពេលបើកគណនីប្រាក់បញ្ញើ ឬក៏ស្នើសុំប្រាក់កម្ចី។ ធនាគារ វីង សាខាវិមានឯករាជ្យ មានទីតាំងនៅមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទីមួយ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕