(រ៉ូម)៖ ក្លិបបាល់ទាត់ Torino បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Pietro Pellegri ផ្លាស់មកពីក្លិបបារាំង AS Monaco លេងក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសអាចទិញដាច់នាពេលក្រោយ។ នេះបើតាមការប្រកាសពីក្លិបរបស់អ៉ីតាលី បន្ទាប់ពីកីឡាករវ័យ ២០ឆ្នាំរូបនេះត្រូវបានគេបញ្ចប់ការលេងខ្ចីជើង ដោយមិនទទួលបានជោគជ័យរបស់លោកនៅឯក្លិប AC Milan រួចមក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

Pellegri ដែលធ្លាប់ជាប់ឈ្មោះលេងម្តងឲ្យក្រុមជម្រើសជាតិអ៉ីតាលីនោះ បានចំណាយពេលពាក់កណ្តាលរដូវកាលដំបូងនៅឯក្លិប Milan ប៉ុន្តែក្លិបបានប្រកាស នាព្រឹកថ្ងៃព្រហស្បតិ៍ថា កិច្ចសន្យារបស់លោកត្រូវបានបញ្ចប់ហើយ។

Pellegri រកគ្រាប់បាល់មិនបានសូម្បីតែ ១គ្រាប់ក្នុងការបង្ហាញខ្លួន ៦ប្រកួតសម្រាប់ក្លិបដែលដឹកនាំដោយអ្នកចាត់ការ Stefano Pioli មុនពេលរបួសសាច់ដុំ កាលពីខែធ្នូ។

សូមជម្រាបថា ខ្សែប្រយុទ្ធ Pellegri បានផ្លាស់ទៅលេងឲ្យ Monaco កាលពីខែមករា ឆ្នាំ២០១៨ ប៉ុន្តែបានបរាជ័យក្នុងការទាក់ទាញចំណាប់អារម្មណ៍ ដោយសាររកគ្រាប់បាល់បានតែ ២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ២៣ប្រកួត៕