(ភ្នំពេញ)៖ បន្ទាប់ពីលោក ភី ធារី ត្រលប់មកពីធ្វើការវិញ ដោយសារតែហត់អស់កម្លាំង ប្រពន្ធបានទៅទិញភេសជ្ជៈប៊ូសស្រ្តងឲ្យមួយកំប៉ុង និងជជែកគ្នាលេងជាមួយគ្រួសារ។ ពេលកំពុងតែជជែកគ្នាលេងស្រាប់តែ ស្រែកផ្អើលអ្នកភូមិ និងក្រុមគ្រួសារ ដោយសារតែគាត់បានឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។

លោក ភី ធារី រស់នៅភូមិជើងវត្ត សង្កាត់វិហាលួង ស្រុកសួង ខេត្តត្បូងឃ្មុំ មានអាយុ ២៨ឆ្នាំ ចំណែកឯជីវភាព លោកមធ្យម រាល់ថ្ងៃគាត់មានបំណងចង់បានម៉ូតូថ្មីមួយជិះសម្រាប់ធ្វើដំណើរទៅធ្វើការឲ្យមានភាពងាយស្រួលជាងមុន។ ស្រាប់តែនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីនឿយហត់អស់កម្លាំងមកពីធ្វើការវិញ ប្រពន្ធលោកបានទៅទិញភេសជ្ជៈប៊ូសស្រ្តង ឲ្យលោកពិសាដូចសព្វមួយដង រួចក៏អង្គុយជជែកគ្នាលេងជាមួយគ្រួសារ។

ពេលគាស់កំប៉ុងភេសជ្ជៈប៉ូសស្រ្តង អ៊ុតមើលរង្វាន់ស្រាប់តែលាន់សំឡេងស្រែកហៅបងប្អូនឲ្យមកជួយមើល ព្រោះឃើញ រូបម៉ូតូ PCX ស៊េរីទំនើប២០២២ មួយគ្រឿងក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យលោកត្រេកអរ រំភើបសប្បាយចិត្ត ស្រែកផ្អើលអ្នកភូមិ ថាខ្លួនបានឈ្នះរង្វាន់ម៉ូតូពីប៊ូសស្រ្តង។ លោក ភី ធារី រំភើបគេងមិនលក់បន់ឲ្យតែមេឃភ្លឺឆាប់បានទទួលម៉ូតូ ព្រោះរង្វាន់នេះបានជួយសម្រេចបំណងរបស់គាត់។

លោកបានបន្ថែមទៀតថា នឹងនៅបន្តពិសាដើម្បីតាមយករង្វាន់ធំ១០,០០០$ និងរង្វាន់ជាច្រើនពីប៊ូសស្រ្តង ព្រោះប៊ូសស្រ្តងឈ្ងុយឆ្ងាញ់ហើយថែមទាំងមានរង្វាន់ច្រើនទៀតផង៕