(ភ្នំពេញ)៖ ម៉ាកផលិតផល ដ៏ល្បីរបស់បារាំង Babymoov នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានសម្ពោធជាផ្លូវការនៅផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល។

នេះជាម៉ាកផលិតផលមានឯកទេសទៅលើសម្ភារៈទារកនិងកុមារតូចៗ ព្រោះ Babymoov ផ្តល់នៅវិធីថ្មី ដើម្បីធ្វើឲ្យមាតាបិតាអាចចិញ្ចឹមកូនតូចៗកាន់តែងាយស្រួល។

លែងជាក្តីកង្វល់សម្រាប់មាតាបិតាអាណាព្យាបាលដែលចង់ស្វែងរក ផលិតផលល្អៗសម្រាប់បុត្រធីតាតូចៗរបស់លោកអ្នកទៀតហើយ ដោយវត្តមាន ហាង Babymoov ដែលមានសម្ភារៈដូចជា ម៉ាស៉ីនកិនអាហារសម្រាប់ទារកនិងកុមារ ក្នើយគេងទន់ស្រួល អង្រឹងអេឡិចត្រូនិច សម្ភារៈសំរាប់ស្រ្តីមានផ្ទៃពោះ និងឩបករណ៍ផ្សេងៗ។

ផលិតផលរបស់ Babymoov ទាំងអស់ត្រូវបានផលិតឡើងដោយមានការត្រួតពិនិត្យពីអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្ត ដើម្បីធានាបានថាផលិតផលទាំងនោះមានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។

នៅក្នុងថ្ងៃពិសេសនៃការសម្ពោធ Babymoov នៅផ្សារទំនើប ជីប ម៉ុង សែនសុខម៉លនៅពេលនេះ មានការបញ្ចុះតម្លៃ ២០% ដល់អតិថិជនរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ខែមករានេះ រួមទាំងមានវត្ថុអនុស្សារវរីយ៍ផ្សេងៗទៀត និងចាប់ឆ្នោតយករង្វាន់ជាច្រើន។ ស្រលាញ់បុត្រធីតាតូចៗរបស់លោកអ្នក សូមកុំភ្លេចមក Babymoov ៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖
https://www.facebook.com/chipmongsensok 
https://www.facebook.com/ChipMongMalls 
https://www.facebook.com/Babymoov-Cambodia-2128291994068122