(ភ្នំពេញ)៖ មុនពេលផ្ទុះជំអឺកូវីដ១៩ ការទិញផ្ទះ គឺជារឿងធម្មតាមួយចំពោះមនុស្សភាគច្រើន តែក្រោយពេលផ្ទុះ កូវីដ១៩មក ទម្លាប់ទិញផ្ទះរបស់ពូកគេត្រូវបានផ្លាស់ប្តូរ។ មនុស្សកាន់តែច្រើនកំពុងចាប់ផ្តើមដឹងថាគម្រោងមួយ ដែល មានភាពច្បាស់លាស់គឹសំខាន់ប៉ុណ្ណា យ៉ាងណាមិញផ្ទះ ក្នុងគម្រោងមានភាពមិនច្បាស់លាស់ច្រើនជាហេតុពិបាកក្នុង ការព្យាករណ៍។

ជាទូទៅ ការអភិវឌ្ឍន៍អចលនទ្រព្យត្រូវចំណាយពេលពី ៣ទៅ ៤ឆ្នាំ ឬយូរជាងនេះ និងអាចមានការប្រែប្រូលច្រើន ពីការរចនារូបប្លង់ដល់ថ្ងៃប្រគល់ផ្ទះ ប្រឈមនឹងអ្វីដែលមើលមិនឃើញ គឺភាពលំបាក់ដែលម្ចាស់ផ្ទះ ស្ទើរតែគ្រប់រូប ជួបប្រទះ រួមមាន៖
*១៖ ហានិភ័យគុណភាពផ្ទះ ដោយសារតែនៅពេលលោកអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញផ្ទះ អ្នកទិញមិនអាច មើលឃើញស្ថានភាពជាក់ស្តែងរបស់ផ្ទះបានទេ ទោះជាផ្ទះត្រូវបានប្រគល់យើងនៅតែពិបាកមើលឃើញបញ្ហា គុណភាពមួយចំនួន ដូច្នេះអ្នកទិញផ្ទះតែងតែមានជម្លោះជាមួយអ្នកអភិវឌ្ឍន៍ដោយសារតែ បញ្ហាគុណភាពផ្ទះ។
*២៖ ហានិភ័យនៃការកែប្រែទំហំផ្ទះ ដើម្បីចាប់យកផលចំណេញខ្ពស់បំផុត អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនូន នៅពេលធ្វើការវាស់វែងទំហំជាក់ស្តែងរបស់ផ្ទះ ពូកគេមានចេតនាកែប្រែទំហំផ្ទះ ដូច្នេះផ្ទៃដីជាក់ស្តែងនៃលំនៅដ្ឋាន គឺខុសគ្នាយ៉ាងខ្លាំងជាមួយនឹងផ្ទៃដីដែលគេដាក់លក់។
*៣៖ ហានិភ័យនៃការផ្សាយពាណិជ្ជកម្មមិនពិត។

លើសពីទៀត ជាទូទៅ ការផ្សាយពាណិជ្ជកម្មលក់របស់អ្នកអភិវឌ្ឍន៍មួយចំនូន គឺស្អាតល្អតែម្តងតែវាមានគ្រោះថ្នាក់ ខ្លាំងណាស់ ក្នុង ការទិញផ្ទះដោយផ្អែកលើតែការមើលឃើញតាមពាណិជ្ជកម្ម ភាគច្រើនពេលចូលទៅរស់នៅទើបដឹងថា គុណភាពផ្ទះ ដែលប្រគល់មកគឺ ខុសគ្នាខ្លាំងជាមួយផ្ទះដែលធ្វើការផ្សព្វផ្សាយ។ នៅចំពោះមុខការរៀបចំផែនការ ថ្នាក់តំបន់ដ៏ធំ ផ្ទះគំរូដ៏ប្រណិត និងស្រស់ស្អាតធ្វើឱ្យអ្នកទិញបានសម្រេចចិត្តទិញ។ យ៉ាងណាមិញពេលទទួលផ្ទះ ទើបឃើញថាខុសគ្នាខ្លាំងណាស់។ មានតែពេលនោះទេដែលអ្នកបានដឹងថាការទិញផ្ទះដ៏ល្អមិនមែន ជាកិច្ចការងាយស្រួលនោះទេ។

អត្ថប្រយោជន៍ផ្ទះ សង់រួចស្រាប់សុវត្ថិភាព មិនមានហានិភ័យផ្ទះ មានស្រាប់អាចទិញហើយចូលនៅបានលឿន ខណៈផ្ទះក្នុងគម្រោងជាទូទៅត្រូវចំណាយពេល ៣-៤ឆ្នាំ ហើយអំឡុងពេលនោះអាចមានការរប្រែប្រួលទៀតផង។

ជាងនេះទៅទៀត ទីផ្សារ និងតម្លៃផ្ទះក្នុងគម្រោងពិបាកនឹងទស្សន៍ទាយ។ តែគ្រឿងបរិក្ខារទ្រទ្រង់ និងកន្លែងរស់នៅ របស់ផ្ទះ មានស្រាប់ គឺមានស្ថិរភាពស្រាប់។ ទិញភ្លាមអាចរស់នៅបានតែម្តង សន្សំពេលវេលានិងកម្លាំងពលកម្ម
ការទិញផ្ទះមានស្រាប់ពេលវេលាទទួលផ្ទះខ្លី ទិញហើយអាចរស់នៅបានតែម្តង៕