(លីវើភូល)៖ ក្លិប Liverpool កំពុងតែផ្តោតទៅកាន់គោលដៅដ៏សំខាន់ចំពោះកីឡាករ Luis Diaz ដែលកំពុងព្យាយាមចុះកិច្ចសន្យាទិញយកក្នុងទីផ្សាដោះដូរកីឡាករនាខែមករា ដើមឆ្នាំ២០២២នេះ ពីក្លិប FC Porto ដែលត្រូវបានរបាយការណ៍បង្ហាញថា បើសិនបញ្ចប់កិច្ចព្រមព្រៀងនេះកើតឡើងមែននោះ វាអាចស្ថិតក្នុងតម្លៃប្រមាណ ៣៧លានផោនបូកជាមួយប្រាក់បន្ថែម ១៥លានអឺរ៉ូទៀត។

ប្រភពពី BBC បង្ហាញថា ក្លិប Liverpool មានគម្រោងរង់ចាំនៅរដូវក្តៅខាងមុខ ប៉ុន្តែស្ថិតក្នុងពេលនេះត្រូវបានផ្លាស់ប្តូរបើសិនណាក្លិបដឹកនាំដោយលោក Jurgen Klopp មិនធ្វើសកម្មភាពនោះទេ អាចថាកីឡាករខ្សែប្រយុទ្ធកំពុងឡើងជើងនេះអាចចាកចេញទៅកាន់ក្លិបផ្សេង។

ខណៈដែលរបាយការណ៍មួយទៀតបង្ហាញថា កីឡាករវ័យ ២៥ឆ្នាំសញ្ជាតិកូឡុំប៊ី Diaz ក៏មានការចាប់អារម្មណ៍ពីក្លិប Totteham Hotspur នៃសំណើរដេញថ្លៃប្រមាណ ៣៨លានផោនតែត្រូវបានបដិសេធ ដ្បិតរូបគេជាគោលដៅសំខាន់របស់លោក Jurgen Klopp ដែលតម្លៃសរុប ៤៩.៩លានផោននេះផងដែរ។

បញ្ជាក់ផងថា ខ្សែប្រយុទ្ធ Luis Diaz កំពុងរកបាន ១៤គ្រាប់ចំណោម ១៨ប្រកួតជាមួយក្លិប FC Porto ក្នុងរដូវកាលលីគ Primeira Liga ២០២១-២០២២ ខណៈរូបគេក៏ធ្លាប់បានប៉ះគ្នាជាមួយ Liverpool នៅពាន Champions League ចំនួន ២លើកតែជាលទ្ធផល Porto ចាញ់ក្នុងវគ្គចែកពូល ហើយប្រសិនណាកិច្ចព្រមព្រៀងកើតឡើងមែននោះ វានឹងក្លាយរឿងល្អធំមួយរបស់លោក Julian Ward ដែលត្រៀមចូលកាន់តំណែងប្រធានផ្នែកកីឡាជំនួយលោក Michael Edwards នៅក្លិបហង្សក្រហមនេះ៕