(ភ្នំពេញ)៖ នៅក្នុងវីដេអូទី៤នៃកម្មវិធី «A Day With The Best» ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពិធីការនីដ៏ឆ្នើមមួយរូបនៅកម្ពុជា អ្នកនាង កែវ ចាន់និមល សម្តែងការពេញចិត្តជាខ្លាំងពេលឃើញកម្ពុជាមានរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈស្ដង់ដារលំដាប់អន្តរជាតិ ដែលគិតគូរដល់បរិស្ថានខ្ពស់ ក្រោយរូបនាងបានដើរទស្សនកិច្ចរោងចក្ររយៈពេល ១ថ្ងៃ។

អ្នកនាង កែវ ចាន់និមល និយាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជាពេញចិត្ត និងសូមសរសើរ ដល់ ខ្មែរ ប៊ែវើរីជីស ដែលផ្តោតការវិនិយោគរបស់ខ្លួនលើនិរន្តរភាពបរិស្ថាន»

លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងដែរថា៖ «ជាការពិតណាស់ ខ្មែរ ប៊ែវើរីជីស ជារោងចក្រស្ដង់ដារលំដាប់អន្តរជាតិ និងល្អបំផុតមួយក្នុងចំណោមរោងចក្រនៅតំបន់អាស៊ី ដែលផ្ដោតលើការទទួលខុសត្រូវខ្ពស់លើការការពារ និងគ្រប់គ្រងផលប៉ះពាល់ដល់បរិស្ថាន»

ជាក់ស្តែង ក្រុមហ៊ុនបានបំពាក់ប្រព័ន្ធសម្អាតសំណល់រាវ ឬហៅថា Wastewater Treatment Plant ដើម្បីធ្វើការសម្អាតសំណល់ទឹកកង្វក់ទៅតាមស្តង់ដារជាតិ និងអន្តរជាតិមុនបង្ហូរចូលទៅក្នុងធម្មជាតិវិញ។

ជាមួយគ្នានេះដែរ ខ្មែរ ប៊ែវើរីជីស ក៏ផ្តល់បរិយាកាសការងារដ៏ល្អបំផុតមួយដល់បុគ្គលិកខ្លួន ដោយតែងគិតគូរពីសុវត្ថិភាពការងារ និងសុខុមាលភាពបុគ្គលិកជាចម្បង ដែលធ្វើឱ្យបុគ្គលិករីករាយពេលបំពេញការងារ។

ដើម្បីជ្រាបកាន់តែច្បាស់នៃដំណើរទស្សនកិច្ចរបស់ អ្នកនាង កែវ ចាន់និមល សូមទស្សនាវីដេអូ ខាងក្រោមនេះ។

«A Day With The Best» ជាកម្មវិធីវីដេអូស៊េរីខ្លីនៃជំនួបរវាងអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER និងតារាល្អបំផុតមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាបង្ហាញភាពអស្ចារ្យដល់អ្នកគាំទ្រ ដែលនាំមកជូនដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា៕

ដើម្បីទស្សនាវីដេអូផ្សេងទៀតនៃកម្មវិធីនេះ សូមចុចតំណភ្ជាប់ខាងក្រោមនេះ៖
វីដេអូទី១៖ A Day with the Best - កញ្ញា ចិត្ត កញ្ចនា https://tinyurl.com/3x86utwa
វីដេអូទី២៖ A Day with the Best - កីឡាករ គួច សុកុម្ភ: https://tinyurl.com/25sy744f
វីដេអូទី៣៖ A Day with the Best - ចុងភៅ យូ ថនដារ៉ា https://tinyurl.com/2p9ad979
វីដេអូទី៤៖ A Day with the Best - ពិធីការិនី កែវ ចាន់និមល https://youtu.be/YV-pMBxRhjM

សូមចុច Like ហ្វ៊េសប៊ុកផេក និង subscribe YouTube របស់ស្រាបៀរ កម្ពុជាមានដូចខាងក្រោមដើម្បីទទួលបានព័ត៌មានថ្មីៗ៖

ហ្វ៊េសប៊ុកផេក Cambodia Beer: https://www.facebook.com/cambodiabeer
YouTube Cambodia Beer: https://www.youtube.com/c/CambodiaBeerTheNextTasteofCool