(ភ្នំពេញ)៖ ក្រុមហ៊ុន GC Realty គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Golden Cambodia Century (GCC) ដែលទើបបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយមានចក្ខុវិស័យរួមស្ថិតនៅក្នុងវិស័យអចលនទ្រព្យ។

ជាទស្សនទានរបស់ក្រុមហ៊ុន Golden Cambodia Century (GCC)គឺមានគោលបំណងពង្រីក និងបង្កើនទំនាក់ទំនងរវាងម្ចាស់គំរោង ភ្នាក់ងារលក់ ជាមួយអតិថិជនដែលជាអ្នកទិញឲ្យបានជិតស្និទ្ធ និងទទួលបានទំនុកចិត្តខ្ពស់។ ជាក់ស្ដែង ត្រឹមរយៈពេលខ្លី GC Realty ទទួលបានសន្ទុះនៃការគាំទ្រ យ៉ាង ខ្លាំង ពីអតិថិជនរហូតទទួលបានពានរង្វាន់ Diamond Class Executive ពី Golden Cambodia Century (GCC) កាលពីចុងឆ្នាំ២០២១កន្លងទៅ។

ភាពជោគជ័យទាំងអស់នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ រួមទាំងភ្នាក់ងារលក់ដ៏មានទេពកោសល្យ ដោយរាល់ភ្នាក់ងារទាំងអស់ សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ជាមួយក្រុម អ្នកជំនាញផ្នែកអចលនទ្រព្យដោយផ្ទាល់ ដើម្បីបង្កើនសមត្ថភាព និងឈានទៅ មុខ រួមគ្នា។

ជាមួយគ្នានេះ ដើម្បីជាការលើកទឹកចិត្ត និងស្វែងរកភ្នាក់ងារបន្ថែម GC Realty បានរៀបចំព្រិត្តិការណ៍ដ៏ធំ និងថ្មីបំផុតប្រចាំឆ្នាំសម្រាប់ភ្នាក់ងារលក់របស់ GC Realty ទាំងអស់ដោយទទួលបានប្រាក់កម្រៃជើងសារខ្ពស់បំផុតរហូតដល់ទៅ 70%+20% រួមជាមួយនឹងប្រាក់ចំណូលអសកម្មរហូតដល់ទៅ 20% បន្ថែមទៀត ដោយកម្មវិធីនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី01-កុម្ភ:-2022 ដល់ ថ្ងៃទី30-មេសា-2022 ហើយលោកអ្នកអាចចូលរួមជាមួយក្រុមហ៊ុនបានដោយសេរី ដើម្បីចាប់យកឱកាសមាស ឱកាសប្រាក់ដែលមិនធ្លាប់មានពីមុនមក។

ទំាងនេះជាហេតុផល់សំខាន់ៗដែលអ្នកទាំងអស់គ្នាគួរតែចូលរួមជាមួយក្រុមហ៊ុនរួមមានដូចខាងក្រោម៖

១- សម្រាប់ភ្នាក់ងារលក់ថ្មី ឬ ពុំធ្លាប់មានបទពិសោធន៍ពីមុនមក GC Realty នឹងមានកម្មវិធីវគ្គបណ្តុះបណ្តាលជារៀងរាល់សប្តាហ៍ សម្រាប់ទុកជា មេរៀន ជូន ដល់ភ្នាក់ងារ GC Realty ដែលមានការចូលរួមពីអ្នកជំនាញ និងមានបទពិសោធន៍យូឆ្នាំលើវិស័យអចលនទ្រព្យ។

២- សម្រាប់ការលក់ GC Realty មានក្រុមការងារដែលមានជំនាញ និងបច្ចេកទេសរង់ចាំជួយសម្រួលដល់ភ្នាក់ងារទាំងអស់ ដែលទាក់ទងទៅ នឹង ការ លក់ ជូន អតិថិជនទាំងតាមរយៈ Online Offline និងពេលមកដល់ផ្ទាល់។

៣- ភ្នាក់ងារលក់របស់ GC Realty ទាំងអស់ នឹងមានឱកាសទទួលបាន ពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ រួមជាមួយ ការដូរ លើក ទឹ កចិត្ត និងកម្មវិធីជួបជុំនានាបន្ថែមទៀត ជាពិសេសមានចេញនូវវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាភជាភ្នាក់ងារឆ្នើម ដែលទទួលស្គាល់ដោយ GCC Group ។

៤- មានដំណើរកំសាន្តប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុនផ្ទាល់។ បន្ថែមពីនេះ ក្រុមហ៊ុនបានរៀបចំការិយាល័យដ៏ធំបំផុតមានទំហំដល់ទៅជាង 1000 ម៉ែត្រ ការ៉េ ដែលនឹងដាក់អោយប្រើប្រាស់សម្រាប់ភ្នាក់ងារលក់របស់ GC Realty។ ទាំងអស់នេះជាចំណែកសំខាន់ៗដែល GC Realty បានរៀបចំ និងផ្តល់ ដល់ ភ្នាក់ងារលក់ទាំងអស់។

សម្រាប់អ្នកដែលមានបំណងក្លាយជាសមាជិកគ្រួសារ GC Realty និងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះអាចសាកសួរព័ត៌មានបានដោយសេរី តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ GC Realty ឬ តាមទំនាក់ទំនងមកកាន់ 016 362 263