(ភ្នំពេញ)៖ GC Empire បានប្រកាសអំពីការលក់ចេញអចលនទ្រព្យក្នុងទំហំទឹកប្រាក់ជាង១៥០លានដុល្លានៅក្នុងឆ្នាំ២០២១ នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួន ដែលបានប្រារព្ធធ្វើនៅក្នុង SOHO Mall by GCC នៅថ្ងៃច័ន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ក៏ជាខួប២ឆ្នាំនៃការដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

GC Empire គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានមូលដ្ឋានគ្រឹះជាក្រុមហ៊ុនដ៏ជំនាញអភិវឌ្ឍយុត្តិសាស្ត្រអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យដូចជាអាគារខុនដូ លំនៅឋាន អាគារពាណិជ្ជកម្ម និងបុរីជាដើមដោយមានដៃគូលក់ដ៏ជិតស្និទ្ធជាង ១០០០នាក់ព្រមជាមួយនឹងអតិថិជនសក្ដានុពលក្នុងដៃជាង៦០០០០នាក់ផងដែរ។ GC Empire ក៏ជាដៃគូយុត្តិសាស្ត្រសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យក៏ដូចជា ម្ចាស់ដី អ្នកវិនិយោគផ្ទាល់ ក៏ដូចជាក្រុមហ៊ុនវិនិយោគផងដែរ ចាប់ផ្ដើមពីការជ្រើសរើសទីតាំង រហូតដល់ការបង្កើតនូវគំនិតសម្រាប់ប្រភេទនៃការអភិវឌ្ឍ ការសិក្សាអំពីលទ្ធភាព ការធ្វើទីផ្សារ ការគ្រប់គ្រងលើដំណើរការ ក៏ដូចជាការប្រមូលធនធានអភិវឌ្ឍផងដែរ។ គម្រោងអភិវឌ្ឍដ៏ល្បីល្បាញចំនួន ២ដែលបានអភិវឌ្ឍដោយ GC Empire រួមមានគម្រោងលំនៅឋានបែបសហគមន៍ដ៍ស្រស់បំព្រង គឺគម្រោងបុរី ណាឌី ដែលជាគម្រោងអភិវឌ្ឍដ៏ប្រណីតមួយលាតសន្ធឹងនៅលើផ្ទៃដីដ៏មានសក្ដានុពលបំផុតនៅក្នុងខណ្ឌជ្រោយចង្វារ និងគម្រោងផ្សារជីស៊ី អូរឫស្សីដែលមានស្ថាបត្យកម្មបែបខ្មែរបុរាណ និង មានការច្នៃប្រឌិតខ្ពស់ដោយប្រើប្រាស់លំហូរខ្យល់បែបធម្មជាតិ និងម្លប់នៅក្នុងអាគារ គម្រោងនេះបានបង្កើតឡើងព្រមជាមួយនឹងស្មារតីជម្រុញការផ្ទេរនូវរាល់ចំណេះដឹងអាជីវកម្មរបស់ប្រជាជនកម្ពុជា ទៅកាន់មនុស្សជំនាន់ក្រោយ។

លោក អេរិច ឆុងដែលជាស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន GC Empire បានជម្រាបជូនអ្នកសារព័ត៌មាននៅក្នុងអំឡុងកម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាចយ៉ាងដូច្នេះថា «នៅ GC Empire យើងមិនត្រឹមតែធ្វើការអភិវឌ្ឍលំនៅឋានរបស់ខ្លួនប៉ុណ្ណោះទេ យើងក៏បានដើរតួជាដៃគូ ក៏ដូចជាទីប្រឹក្សាសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើននៅក្នុងតំបន់ផងដែរ។ អ្នកជំនាញរបស់យើងបានរួមបញ្ចូលគ្នានូវរាល់បទពិសោធន៍ទៅតាមមុខងារ និងវិស័យរបស់ខ្លួនក្នុងគោលដៅបង្កើត និងបន្ថែមនូវគុណតម្លៃឲ្យទៅផលិតផលតាមទស្សនៈប្លែកៗពីគ្នារបស់យើង។ ហេតុដូច្នេះហើយទើបយើងតែងតែបង្កើត និងនាំមកជូននូវប្រភេទនៃការអភិវឌ្ឍថ្មីៗ សម្រាប់ដៃគូ ក៏ដូចជាបុត្រសម្ព័ន្ធរបស់ពួកយើង។ យើងក៏បានផ្ដល់នូវអត្ថប្រយោជន៍ដ៏ស៊ីវីល័យមួយទៀតសម្រាប់ដៃគូ អាជីវកម្មជាមួយនឹងក្រុមហ៊ុនភ្នាក់ងារលក់ផ្ទាល់ខ្លួនរបស់យើង នៅក្នុងប្រទេសកម្ពុជា គឺ GC Realty ដែលមានភ្នាក់ងារជាសមាជិកដ៏ជំនាញជាង 500 ក្រុមដែលបានចុះឈ្មោះចូលរួម សុទ្ធសឹងតែជាអ្នកជំនាញផ្នែកលក់ដែលធានាផ្ដល់ជូននូវការធ្វើទីផ្សារ និងការណែនាំនូវគម្រោងអចលនទ្រព្យដ៏សាកសមសម្រាប់អតិថិជនគោលដៅ។ GC Realty ទើបតែបង្កើតឡើងនៅដើមឆ្នាំ ២០២១តែប៉ុណ្ណោះ ប៉ុន្តែបានរួមចំណែកក្នុងការលក់ចេញនូវគម្រោងអចលនទ្រព្យដោយ GC Empire រហូតដល់ជាង ៦០% នៃបរិមាណលក់សរុប និងបានបន្តផ្ដល់ជូននូវដំណោះស្រាយផ្នែកលក់ដល់ជាង១០គម្រោងអចលនទ្រព្យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការវិវត្តខ្លួនដ៏ឆាប់រហ័សជាមួយនឹង GC Empire GC Realty បានក្លាយជាកត្តាកំណត់នូវស្តង់ដារនៃភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមពីការជ្រើសរើស គម្រោងប្រកបដោយគុណភាព ការបណ្ដុះបណ្ដាល និងការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ ការផ្ដល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ទៅកាន់អតិថិជនទាំងមុន និងក្រោយពេលទិញជាដើម»

លោកអាឡិច លូ ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន GC Empire បានបន្ថែមថា «GC Empire បានវិវត្តខ្លួនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សបញ្ជាក់ឲ្យឃើញអំពីភាពខ្លាំងជាច្រើនរបស់ពួកយើង។ យើងបានធ្វើទីផ្សារសម្រាប់គម្រោងធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ GC Empire ក៏មាននូវក្រុមហ៊ុនប្រឹក្សាយោបល់អាជីវកម្ម និងវិនិយោគផ្នែកអចលនទ្រព្យ គឺ GC Empire Japan ដែលមានទីស្នាក់ការនៅក្នុងការិយាល័យជាង ២០០ម៉ែត្រការ៉េនៅក្នុងរាជធានីតូក្យូ ប្រទេសជប៉ុន។ GC Empire Japan នាពេលបច្ចុប្បន្ននេះបានធ្វើការដោយផ្ដោតសំខាន់លើការប្រឹក្សាយោបល់អាជីវកម្ម និងវិនិយោគផ្នែកអចលនទ្រព្យចាប់ផ្ដើមពីការប្រតិបត្តិការទូទៅ រហូតដល់ផ្នែកច្បាប់ ព្រមទាំងការណែនាំលើការគ្រប់គ្រងលើស្ថាប័ន និងអចលនទ្រព្យ។ GC Empire Japan បានក្លាយខ្លួនជាក្រុមហ៊ុនប្រឹក្សាយោបល់លើអចលនទ្រព្យ ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ដ៏ធំបំផុតមួយនៅទីនោះ»

លោកអាឡិច ជឿថាការរៀបចំ GC Empire ឡើងបានបង្កើតនូវសករាជ្យថ្មីមួយសម្រាប់វិស័យអភិវឌ្ឍអចលនទ្រព្យ ជាមួយនឹងវិធីខុសៗគ្នាក្នុងការធ្វើការជាមួយដៃគូសហប្រតិបត្តិការ និងបុត្រសម្ព័ន្ធចម្រុះសម្រាប់ផ្នែកលក់ អភិវឌ្ឍអចលនទ្រព្យ ការកំណត់ពាណិជ្ជសញ្ញា និងការធ្វើទីផ្សារជាដើម។

នៅលើវេទិកា លោកអេរិច ឆុង ក៏ដូចជាលោកអេឡិច លូបានបង្ហាញនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះអ្នកដែលបានរួមចំណែកនៅក្នុងការធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ។ បន្តមកទៀត លោកអេរិច មានជំនឿថា GC Empire នឹងនៅតែបន្តនូវគុណតម្លៃជាវិជ្ជមាននៅក្នុងវិស័យអចលនទ្រព្យប្រទេសកម្ពុជាដោយការបង្កើតនូវគម្រោងប្រកបដោយចីរភាព សុខភាព សម្រាប់ទាំងអ្នកអភិវឌ្ឍ អ្នកវិនិយោគ អង្គការផ្សេងៗ អជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត។

កម្មវិធីជប់លៀងប្រចាំឆ្នាំដោយ GC Empire ត្រូវបានចូលរួមដោយភ្ញៀវកិត្តិយសជាង 800 នាក់ដែលរួមមាន ក្រុមការងាររបស់ GC Empire ផ្ទាល់ សមាជិករបស់ GC Realty ក្រុមហ៊ុនអភិវឌ្ឍជាដៃគូ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗ ភ្នាក់ងារ ក៏ដូចជាអ្នកតំណាងនៅក្នុងជួររដ្ឋាភិបាល នៃក្រសួងពាក់ព័ន្ធផងដែរ។ GC Empire បានបញ្ចប់នូវកម្មវិធីជាមួយនឹងភាពរីករាយ និងស្នាមញញឹមពីអ្នកចូលរួមទាំងអស់ជាមួយនឹងការតាំងចិត្តប្រឈមនឹងឧបសគ្គ និងការតស៊ូជម្រុញដល់វិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ព្រមទាំងគោលដៅដើម្បីសម្រេចបាននូវភាព៕