(ភ្នំពេញ)៖ លោកឧកញ៉ា ម៉ន សុខា ស្ថាបនិក និង លោកជំទាវ ជូន លក្ខិណា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតីក្នុង ការបើកគម្រោង ហ្គ្រីន ហ្សូន រេស៉ីដិន ដាក់សម្ពោធជាផ្លូវការ និងបើកលក់ផ្ទះលំហែបែបធម្មជាតិ។ ក្នុងនោះដែរ ក៏មានការអញ្ជេីញចូលរួម ពីសំណាក់អ្នកជំនួញល្បីៗនៅកម្ពុជា ជាច្រើនរូប។

ក្នុងឱកាសដ៏ឱឡារិកនេះ លោកឧកញ៉ា ម៉ន សុខា បានបញ្ជាក់ថា «លំនៅឋាននៅក្នុង គម្រោងអភិវឌ្ឍន៍របស់យើង គឺជាជម្រើសមួយដ៏ល្អ ដោយសារផ្ទះថ្មីរបស់ លោកអ្នក ស្ថិតនៅក្នុងតំបន់ កំពុងអភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដែលមានលក្ខណៈ ជាសហគមន៍ ធានាបាននូវស្តង់ដារខ្ពស់ប្រកបដោយភាព ទាន់សម័យ ថ្លៃថ្នូរ និងសុវត្ថិភាព»

គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ៣៧គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង ជាមួយនឹងផែនការអភិវឌ្ឍន៍ក្នុងគម្រោងសំបូរបែបដូចជា ប្រព័ន្ធផ្លូវធំទូលាយ (១០,១៥,២០ម៉ែត្រ) សួនកំសាន្តកែច្នៃសំបូរដោយដើមរុក្ខជាតិៗ ផ្កាចំរុះពណ៌ ស្រះទឹកធំអាចជិះទូកលេងកំសាន្ត ភោជនីយដ្ឋាន អាងហែលទឹក កន្លែងក្មេងលេង (Playkround) ស្ថានីយចាក់ប្រេង ហាងកាហ្វេ ផ្សារ សាលារៀន សាលបណ្ដុះបណ្ដាលជាដើម។

អ្វីដែលលោក លោកស្រីគួរតែដឹងបន្ថែមទៀតនោះ គឺគម្រោងសាងសង់ធ្វើឡើងលើផ្ទៃដី មានទំហំធំទូលាយ ហើយមានផ្ទះចំនួន ៧៧ (ទោល) ៦២ (ភ្លោះ) ដែលបង្កើតបានការរស់នៅបែបជាសហគមន៍ ជាមួយបរិយាកាសល្អ។

កម្មវិធីថ្ងៃនេះនឹងតាំងបង្ហាញ ពីគម្រោង ហ្គ្រីនហ្សូន រេស៉ីដិន ដែលជាគម្រោងលំនៅឋានផ្តោតលើ សោភណ្ឌភាព គុណភាព និងធម្មជាតិ អាចនិយាយបានថាជាផ្ទះទីពីរ សម្រាប់សម្រាកនៅចុងសប្តាហ៍របស់ប្រជាពលរដ្ឋទូទៅ ឬអាចរស់នៅប្រកបអាជីវកម្មបានផងដែរ ដែលនឹងផ្ដល់នូវបទពិសោធន៍ថ្មីមួយសម្រាប់ការរស់នៅប្រកបដោយផាសុខភាព ស្រស់ស្រាយ សប្បាយរីករាយ សុភមង្គល។ នៅក្នុងគម្រោងគិតដិតដល់ពីគុណភាពសំណង់ ជាមួយគ្នានេះ ក៏មានការធានាពីបញ្ហាសត្វល្អិតកណ្ដៀរបានទៀតផង។

ជាចុងក្រោយ លោកឧកញ៉ា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស ដែលបានមកចូលរួមកម្មពិធីបេីកសម្ពោធគម្រោងនៅថ្ងៃនេះ៕