(អាមេរិក)៖ ពិតជាសោកស្តាយបំផុត ដែលអ្នកគាំទ្រ សម្រស់ និងទេពកោសល្យ របស់កំពូលរាជនីផូរផង់ ម្ចាស់មកុដ ប្រចាំទឹកដីអាមេរិក ឆ្នាំ២០១៩ នាង ឆែលលី គ្រីស្ត ស្រាប់តែដាច់ចិត្តលោតពីលើ អគារស្នាក់នៅ បញ្ចប់សង្ខារយ៉ាងលឿន។ បណ្តាហ្វេនៗ និងក្រុមស្ថាប័នបវរកញ្ញា កំពុងចង់ដឹងការណ៍ពិត ហើយសមត្ថកិច្ចកំពុងស្វែងរកទិន្នន័យ បន្ថែមទៀត ដើម្បីវែកញែកករណីនេះ ឲ្យច្បាស់បន្តទៀត។

មហាជនជាច្រើនបានរួមរំលែកទុក្ខដ៏ក្រៀមក្រមដល់គ្រួសារនាង ឆែលលី គ្រីស្ត អតីតបវរកញ្ញាចក្រវាឡសហរដ្ឋអាមេរិក2019 និងជា Top10 Miss Universe 2019 បានលោតពីលើអាគារជាន់ទី៤២នៅទីក្រុងញូវយកស្លាប់បាត់បង់ជីវិត។

នាង ឆែល លីគ្រឹស្ត មានអាយុ៣០ឆ្នាំ និងមានអាជីពជាមេធាវី នាងរស់នៅម្នាក់ឯងក្នុងអាគាផ្ទាល់ខ្លួនជាន់ទី៩ នាងត្រូវបានគេដឹងថាបានស្លាប់នៅម៉ោង ៧ និង ១៥នាទីព្រឹក នៅលើផ្លូវមួយ។ អំឡុងពេលនាងប្រកួតឃើញថា វិញ្ញាសារមួយៗ មានភាពយល់ច្បាស់ហើយ លេចធ្លោជាងគេ គ្រប់វគ្គ។ នៅទីបំផុត នារីសម្បុរខ្មៅ ស្រអែមរូបនេះឆក់បាន តំណែងជាតួឯក ដាច់គេ ធ្វើអោយនាងអរហ៊ោជាខ្លាំង នៅពេលឡើងបំពាក់មកុដ។ រកនិយាយមិនចេញនោះទេ ដែលនាងបាត់បង់ជីវិតលឿនបែបនេះទាំងសម្រស់កំពុងទាក់ទាញ៕