(ភ្នំពេញ)៖ សិស្សនិស្សិតក្នុងវគ្គសិក្សា Bootcamp ក្រោមការសហការរវាង សែលកាត និង SabaiCode ទើបតែបានបញ្ចប់វគ្គ Module ២ នៃ Module ទាំង៤ ក្នុងកម្មវិធីសិក្សានេះ។ ការបញ្ចប់វគ្គ Front-End with React / Next JS បានផ្តល់នូវមូលដ្ឋានគ្រឹះដល់ក្រុមទាំង៤ គឺមានក្រុម Domnak, Frugality Book, Place និង SmartLoad ឱ្យយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា Git & GitHub Bitbucket ReactJS /NextJS PWA with MU/Ionic UI Testing (Jest Enzyme) និង Capacitor/ Electron។

ការធ្វើបទបង្ហាញអំពីការរីកចម្រើនរបស់ក្រុមនីមួយៗ ត្រូវបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅឯ SabaiCode។

លោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode មានប្រសាសន៍ថា «យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរីក ចម្រើនរបស់សិស្សនិស្សិតទាំងអស់។ ភាពរីករាយនិងចំណង់ចំណូលចិត្តរបស់ពួកគាត់ចំពោះគម្រោងនេះ គឺពិតជាបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងណាស់។ ពួកគាត់បានខិតខំប្រឹងប្រែងជាច្រើនម៉ោងក្នុងការសក្សាស្វែងយល់ និងអនុវត្តមេរៀន ដែលពួកគាត់បានរៀនពេញមួយវគ្គកន្លងមកនេះ ហើយយើងក៏អាចមើលឃើញពីបំណងប្រាថ្នា និងចំណាប់អារម្មណ៍ក្នុងការសិក្សាបន្ថែមទៀត ដែលពួកគាត់បង្កើតគម្រោងក្នុងក្តីស្រម៉ៃឱ្យក្លាយជាការពិត»

គម្រោង Domnak គឺផ្តោតលើការបំពេញចន្លោះប្រហោងនៅក្នុងសេវាកម្មជួលអចលនទ្រព្យ។ គោលបំណងរបស់ពួក គាត់ គឺដើម្បីបង្កើតកម្មវិធីឬគេហទំព័រ ដើម្បីគាំទ្រនូវតម្រូវការការជួលអចលនទ្រព្យសម្រាប់ជនចំណាកស្រុកពីបណ្តា ខេត្តនានា ជាពិសេសគឺ សិស្ស និស្សិត និងកម្មករ ដែលផ្លាស់ប្តូរទីលំនៅមកទីក្រុងភ្នំពេញ។
កម្មវិធីនេះ ក៏នឹងផ្តល់ជូននូវសេវាកម្មដល់អចលនៈទ្រព្យតូចៗផងដែរ ដោយអនុញ្ញាតឱ្យពួកគាត់ផ្សព្វផ្សាយពាណិជ្ជកម្ម អចលនទ្រព្យរបស់ពួកគាត់នៅលើប្រព័ន្ធឌីជីថល និងផ្តល់នូវវេទិកាដែលផ្តល់សេវាកម្ម ពិសេសដល់ការជួលបន្ទប់ជាជាង អាផាតមិនឬខុនដូ។ គំរូដើមនៃវេទិកា Domnak រួមជាមួយនឹងតម្រូវការនិងផែនការគម្រោងរបស់ពួកគាត់ត្រូវ បានបង្ហាញក្នុងអំឡុងពេលការធ្វើបទបង្ហាញនេះ ផងដែរ។

គម្រោង Frugality Book មានគោលបំណងឱ្យមានការចូលប្រើប្រាស់នូវការជួញដូរសៀវភៅ ដែលបានប្រើប្រាស់រួច ហើយតាមរយៈប្រព័ន្ធឌីជីថល ដោះស្រាយតម្រូវការរបស់សិស្សនិស្សិតដែលមិនមានលទ្ធភាពទិញសៀវភៅថ្មី ដោយអាច ប្រើធនធាននេះជំនួសបាន។ គម្រោងនេះព្យាយាមផ្តល់ជូននូវការចូលប្រើបណ្ណាល័យអនឡាញដោយឥតគិតថ្លៃ និងហាងលក់សៀវភៅសិក្សាដែលប្រើប្រាស់រួចហើយតាមរយៈប្រព័ន្ធអនឡាញ។
គម្រោងនេះ ក៏ជួយដោះស្រាយបញ្ហាបរិស្ថានដោយផ្តល់សៀវភៅសិក្សា ដែលប្រើប្រាស់រួចហើយឱ្យមានអាយុកាលប្រើ ប្រាស់បានយួរជាងមុន ដែលជាការចូលរួមចំណែកកាត់បន្ថយកាកសំណល់។ គំរូនៃវេទិកានេះ ពត៌មានលម្អិតអំពី អតិថិជន បច្ចេកវិទ្យាដែលត្រូវប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ និងការកំណត់ពេលវេលានៃការអភិវឌ្ឍន៍ត្រូវ បានបង្ហាញ ក្នុងអំឡុងពេលការធ្វើបទបង្ហាញជាមួយនឹងការធ្វើតេស្តវេទិកា ដែលគ្រោងទុកសម្រាប់ខែធ្នូឆ្នាំនេះ ផងដែរ។

គម្រោងPlace មានគោលបំណងគាំទ្រដល់ការស្ដារឡើងវិញនៃវិស័យទេសចរណ៍ ជាមួយនឹងវេទិកាដែលស្វែងរកបណ្តា ទីកន្លែង ដែលយើងអាចមិនធ្លាប់ស្គាល់ពីមុនមក ដែលមានពត៌មានសម្អិតដូចជាការណែនាំអំពីមធ្យោបាយធ្វើដំណើរ ការស្នាក់នៅ សកម្មភាព និងកន្លែងដែលមានម្ហូបអាហារឆ្ងាញ់ៗជាដើម។ លក្ខណៈពិសេសនៃគម្រោងនេះ គឺសមត្ថភាព របស់វាក្នុងការផ្ទុកមាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ផ្ទាល់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងតំបន់បង្ហាញ និងផ្សព្វផ្សាយ ពីកន្លែងដែលពួកគាត់ចូលចិត្ត និងកន្លែងពិសេសៗនៅក្នុងខេត្តរបស់ពួកគាត់ដែលអាចមិនទាន់មានគេស្គាល់នៅឡើយ។
នៅក្នុងវេទិកានេះ អ្នកអាចរើសយកការស្វែងរក និងជម្រើសប្រភេទដ៏ទូលំទូលាយ ដើម្បីជួយឱ្យអ្នកទស្សនាអាចរើស ការណែនាំតាមចំណូលចិត្ត ឬចំណាប់អារម្មណ៍របស់ពួកគាត់បាន។ អាចរើសភាសាប្រើប្រាស់ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ក្រុមការងារមានបំណងឱ្យវេទិកានេះក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសបើនិយាយអំពីការស្វែងយល់ពីប្រទេសកម្ពុជា។ សមាជិកក្នុងក្រុមបានបង្ហាញពីរចនាសម្ព័ន្ធលម្អិតនៃវេទិកា អាចតាមដានការធ្វើដំណើររបស់អតិថិជន និងកត់សម្គាល់លក្ខណៈពិសេសយ៉ាងទូលំទូលាយរបស់វេទិកា។ ក្រុមនិស្សិតនឹងស្វែងរកដៃគូសហការយ៉ាងសកម្មសម្រាប់គម្រោងនេះក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍។

គម្រោង SmartLoad មានគោលបំណងគាំទ្រអ្នកលក់ទំនិញតាមប្រព័ន្វអនឡាញជាមួយនឹងវេទិកាមួយដែលរួបរួមជា មួយឧបករណ៍ដើម្បីតាមដាន វិភាគ និងរក្សាទុកប្រវត្តិនៃការទិញរបស់អតិថិជន ផ្តល់ការយល់ដឹងអំពីដំណើរការអាជីវកម្ម ក៏ដូចជាការលើកកម្ពស់សេវាកម្មសម្រាប់អតិថិជនផងដែរ។ គំរូសម្រាប់គម្រោងនេះ មានឧបករណ៍គ្រប់គ្រងពេលវេលា ជាក់ស្តែង ដែលធ្វើឱ្យវាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការវាយតម្លៃប្រតិបត្តិការរបស់ពួកគេភ្លាមៗ ខណៈពេល ដែលមានការផ្តល់ជូននូវការតាមដានការដាក់បញ្ជាទិញ និងមូលដ្ឋានទិន្នន័យអតិថិជន។លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា «យើងមានសេចក្តីរីករាយជាខ្លាំងដែលបានឃើញការរីកចម្រើន ក្នុងគម្រោងទាំងនេះ។ យើងមើលឃើញពីសក្តានុពលនៅក្នុងកម្មវិធីនីមួយៗ ហើយក៏សូមកោតសរសើរ ដែលកម្មវិធីទាំងនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយតម្រូវការ និងចន្លោះប្រហោងក្នុងទីផ្សារ ដែលនៅមិនទាន់ អាចដោះស្រាយបាន។ នេះបានបង្ហាញឱ្យឃើញអំពីទេពកោសល្យរបស់យុវវ័យនាពេលបច្ចុប្បន្ននេះ ការយល់ដឹង របស់ពួកគាត់ និងចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងការរួមចំនែកដោះស្រាយបញ្ហាសង្គម។ ពួកគាត់ បានធ្វើបទបង្ហាញ អំពីគម្រោងដោយពោរពេញទៅដោយភាពជឿជាក់ និងមុះមុត។

ពួកគាត់កំពុងគិតពីរបៀបដែលកម្មវិធីទាំងនេះ នឹងដំណើរការដើម្បីផ្តល់នូវបទពិសោធន៍ដែលពួកគាត់ស្រម៉ៃ ហើយគិត ទៅលើឧបករណ៍និងចំណេះដឹងអ្វីខ្លះដែលពួកគេត្រូវការដើម្បីធ្វើឱ្យវាក្លាយជាការពិត។ យើងទន្ទឹងរង់ចាំឱ្យកម្មវិធីទាំងនេះ ដាក់ដំណើរការជាផ្លូវការហើយនិងចង់ឃើញសិស្សនិស្សិតម្នាក់ៗ មានការរីកចម្រើនក្នុងសក្តានុពលពេញលេញ របស់ពួកគេ។

សូមអបអរសាទរដល់សិស្សនិស្សិតទាំង៤ ក្រុម! វគ្គសិក្សា Module ៣ នឹងផ្តោតលើការសិក្សាអំពី Back-End Development ដោយប្រើបច្ចេកវិទ្យា Express JS, Database MongoDB ដែលនឹងពង្រឹងការអនុវត្តគម្រោងរបស់ពួកគាត់។

បន្ថែមពីនេះទៀត វគ្គសិក្សា bootcamp របស់ SabaiCode គឺជាវគ្គសិក្សាដែលមានរយៈពេល១២ ខែ ដែលជួយ បណ្តុះបណ្តាលសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍សរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។ សែលកាត បានចាប់ដៃគូសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការកសាងចំណេះដឹង និងសមត្ថភាពប្រព័ន្ធឌីជីថលនៅកម្ពុជា៕