(ភ្នំពេញ)៖ ក្រុមហ៊ុន KP ម៉ន ដានី បានធ្វើពិធីប្រគល់រង្វាន់លំនៅដ្ឋានវីឡាចំនួន ២ និងអាំងប៉ាវ ៥០០ដុល្លារចំនួន ១០រង្វាន់ ជូនអតិថិជនមហាសំណាង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ពិធីប្រគល់រង្វាន់នេះធ្វើឡើងនៅថ្ងៃទី៣០ ខែមករា នៅគម្រោងទី២៩ តាមបណ្តាយផ្លូវជាតិលេខ៣។

KP ម៉ន ដានី បានប្រកាសដាក់លក់វីឡាថ្មីគ្រប់ប្រភេទក្នុងតម្លៃមហាពិសេស ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ ៤៤.០០០$ (បួនម៉ឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។

ម្ចាស់គម្រោង KP លោក ឃុនថាវង្ស បានថ្លែងថា «ចក្ខុវិស័យរបស់ KP ម៉ន ដានី គឺមិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនទេ តែជាការផ្តល់នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់»

«ភាពជោគជ័យនៃការចាក់វ៉ាក់សាំង និងការបើកប្រទេសបានលឿនរបស់កម្ពុជានឹងជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយអតិថិជននឹងទទួលបានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី» នេះបើតាម លោក ឃុនថាវង្ស។

លោកបន្តថា «ផ្លូវជាតិលេខ ៣ គឺជាបណ្តុំនៃសក្តានុពលសេដ្ឋកិច្ច មានចំនួនប្រជាជនរស់នៅច្រើន សម្បូរទៅដោយគម្រោងអភិវឌ្ឍ រោងចក្រសហគ្រាស និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗដូចជាខេត្តព្រះសីហនុ កំពត កែប និងទៅកាន់ប្រទេសវៀតណាម ជាពិសេសផ្លូវជាតិលេខ៣ ជាផ្លូវទេសចរឆ្លងកាត់ដ៏មមាញឹក»

លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ជាផ្ទះវីឡាទំនើបអមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣។

រាប់ចាប់ពីថ្ងៃលក់ជាផ្លូវការនៅទី២០ ខែមករា ឆ្នាំ២០២១ គម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣ ដែលមាន ៥ ០០០ផ្ទះ បានលក់អស់ជាង ៨០ភាគរយហើយ។

សូមទស្សនាផ្ទះគម្រូ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
https://goo.gl/maps/TFNi41zY3p6C6WaR7 

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 995 (Metfone) 077 994 990 (Cellcard) 0879 94990 (Smart)