(អឺរ៉ុប)៖ សហព័ន្ធគ្រប់គ្រង់បាល់ទាត់តំបន់អឺរ៉ុប Union of European Football Associations (UEFA) បានបង្កើតឡើងនៅទីក្រុងបាសែល ប្រទេស្វីស កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៤ ដែលគិតមកទល់ពេលនេះមានអាយុកាល ៦៧ឆ្នាំហើយ ដែលជាសហព័ន្ធមួយចំណោម ៦ទ្វីបស្ថិតក្រោមការគ្រប់គ្រង់ដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA។
បច្ចុប្បន្នសហព័ន្ធនេះមាន ៥៥ប្រទេសជាសមាជិកដែលមានលីគធំៗ ប្រចាំតំបន់ប្រមាណ ៦ផ្សេងគ្នាមាន UEFA European Championship, UEFA Nations League ដែលជាពានធំ ២សម្រាប់សមាជិកទាំង ៥៥ប្រទេសប្រជែងជើងឯកប្រចាំទ្វីប ខណៈដែលពាន UEFA Champions League, Europa League, Europa Conference League និងពាន UEFA Super Cup ជាពានសម្រាប់ក្រុមលីគអាជីពប្រចាំលីគប្រទេសនិមួយៗ ប្រជែងគ្នា។
ក្នុងរយៈពេល ៦៧ឆ្នាំមកនេះ UEFA បានផ្លាស់ប្តូរប្រធានគ្រប់គ្រងជាច្រើនមកហើយដោយមានលោក Aleksander Ceferin ជាប្រធានចាប់តាំងពីចូលកាន់តំណែងកាលឆ្នាំ២០១៦ ហើយលោកជាបេក្ខភាពផ្លូវការទី៧ របស់ស្ថាបន័បាល់ទាត់អឺរ៉ុបនេះ៕