(តូក្យូ)៖ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ៤៨ រួមទាំងក្រុមហ៊ុន NTT របស់ប្រទេសជប៉ុនកំពុងស្វែងរកថ្លៃប៉ាតង់ពីក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតចំពោះសមាសធាតុដែលប្រើប្រាស់សម្រាប់ភ្ជាប់ទៅនឹងអ៊ីនធឺណេតនៅក្នុងរថយន្ត។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
សារព័ត៌មាន Nikkei បានបង្ហាញថាក្រុមហ៊ុន Nokia, Nippon Telegraph និង Telephone Corp ដែលត្រូវបានគេស្គាល់ថាជា NTT និងក្រុមហ៊ុនផ្សេងទៀតកំពុងតែទាមទារឱ្យក្រុមហ៊ុនមួយចំនួនដូចជា Toyota, Honda Motor Co និង Nissan Motor Co តម្រូវឱ្យមានការបង់ប្រាក់ចំនួន ១៥ដុល្លារក្នុងរថយន្តមួយគ្រឿងដែលជាថ្នូរចំពោះការប្រើប្រាស់នៃថ្លៃប៉ាតង់ដែលពាក់ព័ន្ធ។
ចំពោះការផ្លាស់ប្តូរខាងលើនេះទំនងជានាំឱ្យមានការចំណាយខ្ពស់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ខណៈដែលព័ត៌មានខាងលើមិនបានបញ្ជាក់ទេថាតើក្រុមហ៊ុនផលិតរថយន្តទាំងអស់នេះនឹងយល់ព្រមបង់ប្រាក់សម្រាប់ថ្លៃប៉ាតង់នេះឬមួយក៏អត់ ។