(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវបានជាង ១៥,៣៨៣គីឡូម៉ែត្រ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងឆ្នាំ២០២១ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងសោភ័ណភាពក្នុងរាជធានីភ្នំពេញ ក៏ដូចជាបន្តកិច្ចទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «បន្ថែមពីកិច្ចការសង្គមជាច្រើនរបស់ ខ្មែរ ប៊ែវើរីជីស រថយន្តសម្អាតផ្លូវ បានប្រតិបត្តិការជាប្រចាំលាងសម្អាតផ្លូវ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវថែរក្សាបរិស្ថានស្អាត និងការពារផលប៉ះពាល់ចំពោះសុខភាពផ្លូវដង្ហើមរបស់សាធារណជនរាល់ពេលបើកបរតាមដងផ្លូវ»

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស ទាំង៤គ្រឿង នឹងនៅតែបន្តភារកិច្ចលើកកម្ពស់បរិស្ថានស្អាតយ៉ាងសកម្មនៅតាមទីសាធារណៈ និងដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ៕