(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលបានជំនួយឧបត្ថម្ភពីឧត្តម លោកស្រី អ្នកឧកញ៉ា ជាដៃគូសហប្រតិបត្តិការសរុបចំនួន ១លានដុល្លារអាមេរិក ($១,០០០,០០០) ទឹកប្រាក់នេះ សាកលវិទ្យាល័យបញ្ញាជាតិ ផ្តល់ជាអាហារូបករណ៍ដល់សិស្ស-និស្សិត ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់ឆ្នាំសិក្សា មានបំណងចង់បន្តការសិក្សាថ្នាក់បិរញ្ញាបត្រ នៅសាកល វិទ្យាល័យបញ្ញាជាតិ ក្នុងឆ្នាំសិក្សាថ្មីនេះ។

សាកលវិទ្យាល័យបញ្ញាជាតិ បានបញ្ជាក់ថា ទឹកប្រាក់នេះ គឺសម្រាប់ផ្តល់ឲ្យសិស្ស-និស្សិត ដែលសិក្សានៅថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យបញ្ញាជាតិតែមួយគត់ មានទីតាំងអគាលេខ១៣ ផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងសាកលវិទ្យាល័យបញ្ញាជាតិ ដើម្បីទទួលយកអាហារូបករណ៍នេះ តាមរយៈអាសយដ្ឋានអគាលេខ ១៣ ផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទ៖ ០៦៩ ៥៥៥ ៥៨២/០៩២ ៧៧៧ ៧០៨) វើបសាយ www.pcu.edu.kh ហ្វេសបុកផេក (https://www.facebook.com/PanhaChietUniversity)៕