(ភ្នំពេញ)៖ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលនឹងមានផលិតផលសក្ដានុពល ជាច្រើននាពេលអនាគត។ ហនុមានប៊ែវើរីជីស ចែកចាយផលិតផលដំបូងគឺស្រាបៀរ ហនុមាន ដែលកំពុងមានសន្ទុះនៃការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងមួយ នៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយនឹងសិល្បករក្មេងក្នុងវ័យ២៤ឆ្នាំ មកពីក្រុមហ៊ុនបារមីប្រូដាក់សិន ដែលពោរពេញដោយ ទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំងខាងច្រៀង និងនិពន្ធបទភ្លេងរ៉េប នៅប្រទេសកម្ពុជា ជាទូតសុច្ឆន្ទៈរយៈពេល២ឆ្នាំ។
ចាប់តាំងពីឆ្នាំ២០២០មក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាព ផលិតផលស្របតាមស្តង់ដារអន្តរជាតិជាចំបង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរ ទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុនមានបំណងរួមសហការ ជាមួយអ្នក ដែលមានទេពកោសល្យកំពូលៗ នៅក្នុងប្រទេស ដូចជាសិល្បករ វណ្ណដា ដែលតែងផលិត និងរចនាសិល្បៈមានគុណភាព លំដាប់ខ្ពស់ និងមានមហិច្ឆតាឈានទៅប្រកួត លើឆាកអន្តរជាតិ។
នៅក្នុងឆ្នាំថ្មី២០២២នេះ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ព្រមទាំង សិល្បករ វណ្ណដា នៃក្រុមហ៊ុនបារមីប្រូដាក់សិន នឹងរៀបចំគម្រោងកម្មវិធីសិល្បៈដ៏ធំ ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងលើកកម្ពស់វិស័យតន្ត្រី ដើម្បីឲ្យអ្នកគាំទ្រ ដែលនឹងចូលរួមទទួលបាននូវបទពិសោធន៍កំសាន្តថ្មីប្លែក និងរីករាយ។ ក្រុមហ៊ុនទាំងពីរ ក៏មានបំណងនឹងវិនិយោគលើការផលិតតន្រ្តី ដោយការរចនាដ៏ប្រណិត ដើម្បីលើកកំពស់វប្បធម៌ខ្មែរ ក្នុងគោលបំណងផ្សព្វផ្សាយទៅអន្តរជាតិផងដែរ។
នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក Chas Geschke បានថ្លែងអំពីការសហការជាមួយសិល្បករ វណ្ណដា ជាទូតសុច្ឆន្ទៈ នៃក្រុមហ៊ុនហនុមានប៊ែវើរីជីស និង ក្រុមហ៊ុនបារមីប្រូដាក់សិនថា «ភាពជោគជ័យ ទេពកោសល្យ និងមានការខិតខំប្រឹងប្រែងតស៊ូ គឺជាអ្វីដែលកំណត់ពីអត្តសញ្ញាណ របស់ក្រុមហ៊ុន ហនុមានប៊ែវីរីជីស។
លោកបន្ដថា ដូចនេះនៅពេល ដែលក្រុមហ៊ុន ស្វែងរកទូតសុច្ឆន្ទៈ គឺយើងចង់បានសិល្បៈករដែលមានគុណតម្លៃដូច អត្តសញ្ញាណយើង ហើយជាពិសេស គឺស្រលាញ់ផលិតផលក្រុមហ៊ុនយើងតែម្តង។ សិល្បករ វណ្ណដា គឺជាជម្រើសដ៏សាកសមដោយសារ គាត់មានសមត្ថភាពពីធម្មជាតិ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាចង់ក្លាយជាផ្នែកមួយ ដើម្បីគាំទ្រក្នុងវិស័សិល្បៈ ក៏ដូចជាវប្បធម៌ ក្នុងគោលបំណងលើកស្ទួយប្រទេសកម្ពុជាក្នុងសតវត្សរ៍ថ្មីនេះឈានទៅកាន់កម្រិតអន្តរជាតិ។
លោកថា ស្រាបៀរហនុមាន Premium Lager ជាសក្ខីភាពបង្ហាញអំពីការខិតខំប្រឹងប្រែងលើកដំបូងរបស់យើង ដើម្បីក្លាយជាផលិតផលមួយ ដែលអាចផ្តល់ជូន ដល់អតិថិជននូវរសជាតិថ្មី ជាមួយបទពិសោធន៍ដ៏ប្លែកអស្ចារ្យ។ យើងជឿជាក់ថា ការសហការរវាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ជាមួយក្រុមហ៊ុនបារមីប្រូដាក់សិន និងសិល្បៈករ វណ្ណដា នឹងធ្វើឲ្យពេលវេលារបស់លោកអ្នក ប្រកបដោយវិសាលភាពគ្រប់ពេល។”
ស្ទើរតែមិនគួរឲ្យជឿទេ ដែលលោក វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់គាំទ្រជាច្រើន ទៅលើស្នាដៃបទចម្រៀង របស់លោកវណ្ណដា ដែល មិនធ្លាប់ មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទ ចម្រៀង «Time to Rise» ដែលមានការចូលរួមដោយ ព្រឹទ្ធាចារ្យ គង់ ណៃ។ បើគិតពីថ្ងៃចាក់ផ្សាយមកទល់ពេលនេះ បទចម្រៀង «Time to Rise» មានការចូលទស្សនា រហូតដល់៨៥លានដង ដែលជាកំណត់ត្រាថ្មីមួយ ក្នុងប្រទេសកម្ពុជា។
ភាពជោគជ័យ របស់ វណ្ណដា បាននាំមកនូវការចុះកិច្ចព្រមព្រៀង ចែកចាយតន្ដ្រីជាសកល ជាមួយ នឹង ADA នៃក្រុមហ៊ុន Warner Music Group សរបញ្ជាក់ឲ្យឃើញ ពីភាពផ្លាស់ប្ដូរនៃសម័យថ្មី ដែលតន្ដ្រីខ្មែរ បានចូលរួមនៅក្នុងវិស័យតន្ដ្រី ក្នុងលំដាប់ពិភពលោក។ ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រក្នុងស្រុក និងអន្តរជាតិ បានទន្ទឹងរង់ចាំនូវ ការបង្ហាញពីតម្លៃវប្បធម៍ ទៅតាមរយៈការលាយបញ្ជូលគ្នា រវាង តន្ដ្រីបុរាណ និងសម័យចូលគ្នា នៅក្នុងអាល់ប៊ុម $KULL 2 ខាងមុខនេះ។
ក្នុងនាមជាទូតសុច្ឆន្ទៈ វណ្ណដា បានបញ្ជេញអារម្មណ៍រំភើបជាខ្លាំង ដែលមានឱកាសរួមសហការ ជាមួយនឹងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។ វណ្ណដា និយាយថា «ហនុមាន គឺជាស្លាកសញ្ញា ដែលជឿជាក់ទៅលើ វឌ្ឍនភាព និងមានចក្ខុវិស័យខ្ពស់ទៅលើការច្នៃប្រឌិត ក្នុងវិស័យជាច្រើន។ ខ្ញុំរីករាយ និងពេញចិត្តណាស់ ដែលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជឿជាក់ទៅលើអ្វីដែល ក្រុមហ៊ុនបារមី និង ខ្ញុំព្យាយាមធ្វើសម្រាប់ វិស័យតន្ដ្រីពេលនេះ និងសម្រាប់ការ ទទួលស្គាល់សិល្បៈខ្មែរពីក្នុងនិងក្រៅប្រទេស»។
ឆ្នាំ២០២២នេះ គឺជាឆ្នាំដែលពោរពេញទៅដោយ ក្ដីសង្ឃឹមសម្រាប់ប្រទេសកម្ពុជា ខណៈដែលយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ រដ្ឋាភិបាលបានទទួលជោគជ័យ ផ្តល់ឱកាសឲ្យប្រទេសកម្ពុជា បើកទ្វារសេដ្ឋកិច្ចឡើងវិញ ហើយយើងសង្ឃឹមថា កម្មវិធីផ្សាយបន្តផ្ទាល់ និង អាជីវកម្មលក់ដូរ អាចបើកដំណើរការជាប្រក្រតីវិញ។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង វណ្ណដា រួមគ្នា តំណាងឲ្យមុខមាត់ថ្មី នៃសិល្បៈខ្មែរ និងមុខជំនួញ ដែលមាន មហិច្ឆតាឆ្ពោះទៅមុខ ដែលមិនធ្លាប់មានពីមុនមកក្នុង ព្រះរាជាណាចក្រកម្ពុជា៕