(ភ្នំពេញ)៖ ដើមឆ្នាំ២០២២នេះធនាគារកសិកន និងធនាគារវីង បានរៀបចំកម្មវិធីចាប់រង្វាន់មានតម្លៃដល់ទៅ២០លានរៀល ដើម្បីថ្លែងអំណរគុណ អតិថិជនដែលប្រើផលិតផល «កម្ចីមុនប្រាក់បៀវត្ស KBank Salary Advance» និងបានប្រតិបត្តិវិន័យហិរញ្ញវត្ថុល្អ កម្ចីប្រាក់និងបង់សងទាន់ពេលវេលា។

ការចាប់រង្វាន់នេះធ្វើឡើងនៅធនាគារកសិកន សាខាភ្នំពេញនៅខែមករា ឆ្នាំ២០២២នេះ ដឹកនាំដោយលោក Ritthiwut Watthanachai នាយកគ្រប់គ្រងទូទៅ និងលោក Kanatis Hoontrakul នាយករងគ្រប់គ្រងទូទៅផ្នែកប្រតិបត្តិការធនាគារ ពីធនាគារកសិកន និងតំណាងធនាគារវីងលោក ជា ម៉ារ៉ាត ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រាក់កម្ចីខ្នាតតូច និងលោក ថោង សែនសម្បត្តិ ប្រធានគ្រប់គ្រងផ្នែកប្រាក់កម្ចីខ្នាតតូច។

ការចាប់ឆ្នោតផ្សងសំណាងមានរហូតដល់ទៅជាង១០០រង្វាន់ មានតម្លៃសរុបជាង២០លានរៀលរួមមាន៖ ខ្សែកមាស១ជី១០រង្វាន់ ទូរស័ព្ទស្មាតហ្វូន OPPO ១៥រង្វាន់ និងប័ណ្ណអំណោយមានតម្លៃ២០ដុល្លារ WingMall សរុបចំនួន៥០រង្វាន់។

ធនាគារនឹងនាំយករង្វាន់ខ្សែកមាស និងទូរស័ព្ទដៃ ទៅប្រគល់ជូនអ្នកមានសំណាងដល់កន្លែងធ្វើការ សម្រាប់អ្នកមានសំណាង អាចពិនិត្យមើលបញ្ជីឈ្មោះបាននៅលើទំព័រ Facebook KBank Phnom Penh និង Facebook Wing Money ចាប់ពីថ្ងៃនេះតទៅ។

លោក Ritthiwut Watthanachai បានឲ្យដឹងថា «យើងចង់ចាប់ផ្តើមឆ្នាំថ្មីជាមួយព្រឹត្តិការណ៍នេះ ជានិមិត្តសញ្ញានៃការថ្លែងអំណរគុណ ចំពោះអ្នកទាំងអស់គ្នាសម្រាប់ការជឿទុកចិត្ត និងការគាំទ្រទៅលើប្រាក់កម្ចីមុនប្រាក់បៀវត្ស»

លោកបានបន្តថា សម្រាប់ឆ្នាំ២០២២នេះ តាមរយៈភាពជាដៃគូដ៏អស្ចារ្យ និងកិច្ចសហការយ៉ាងជិតស្និទ្ធិ ធនាគារកសិកន និងធនាគារវីង គ្រោងនឹងមានយុទ្ធនាការកាន់តែច្រើន រង្វាន់កាន់តែអស្ចារ្យ និងភាពសប្បាយរីករាយជាច្រើនទៀត សម្រាប់អតិថិជនជាទីគោរព សូមរង់ចាំតាមដានទាំងអស់គ្នា។

សម្រាប់ផលិតផល KBank Salary Advance ជាផលិតផលឥណទានមួយរបស់ធនាគារកសិកន ដែលសហការជាមួយធនាគារវីង ដោយខាងធនាគារបានមើលឃើញពី បញ្ហាដែលអ្នកធ្វើការនៅរោងចក្រ ជាមួយនឹងការខ្ចីប្រាក់ពីធនាគាររាល់ពេលមានបញ្ហាលំបាក និងស្មុគស្មាញត្រូវរៀបចំឯកសារជាច្រើន ដូច្នេះបានយើងបង្កើតផលិតផល KBank Salary Advance ដើម្បីឱ្យអ្នកធ្វើការរោងចក្រ អាចទទួលបានសេវាកម្ចីកាន់ងាយស្រួល ដោយអាចខ្ចីយកប្រាក់ខែរបស់អ្នកចាយមុនសិន ពីកម្មវិធីរបស់យើង ដើម្បីចំណាយលើតម្រូវការចាំបាច់ សម្រាប់ជីវិតជាមុនហើយពេលថ្ងៃបើកប្រាក់ខែ ប្រព័ន្ធនឹងទូទាត់កាត់សងដោយស្វ័យប្រវត្តិ។

នេះជាការពង្រឹងវិន័យហិរញ្ញវត្ថុ របស់អ្នកប្រើប្រាស់ដែលចាំបាច់ត្រូវសងជាមុនសិន មុននឹងអាចខ្ចីប្រាក់ថ្មីម្តងទៀតបាន
សម្រាប់អតិថិជនដែលទទួលបានប្រាក់ខែ តាមរយៈកម្មវិធីវីង Application Wing អាចស្នើសុំកម្ចីជារៀងរាល់ថ្ងៃធ្វើការ ហើយស្នើសុំកម្ចីតាមរយៈកម្មវិធីវីង Wing) ក្នុងរយៈពេល៥នាទី ដឹងលទ្ធផលនៃការស្នើសុំក្នុងរយៈពេល២៤ម៉ោង ហើយអ្នកអាចខ្ចីរហូតដល់៣០០ដុល្លារ៕