(ភ្នំពេញ)៖ នៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានកម្មវិធីពិព័រណ៍ផលិតផលខ្មែរគាំទ្រដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ ដែលផ្តួចផ្តើមដោយ B.R.B Cambodia ដែលជាពេលវេលាចុងសប្តាហ៍ដ៏សប្បាយរីករាយ សម្រាប់សាធារណជនអាចដើរកម្សាន្ត និងទិញផលិតផលខ្មែរ។
កម្មវិធីនៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈនេះ មានការតាំងពិព័រណ៍ ផលិតផលម្ហូបនិងកសិឧស្សាហកម្ម មានដូចជា គ្រឿងទេស ម្រេច ទឹកឃ្មុំ បង្អែម ផ្លែឈើ បន្លែស្រស់ៗ ជាដើម ដែលមានគុណភាពខ្ពស់ ព្រមទាំងជាផលិតផលក្នុងស្រុក។ បន្ថែមពីលើនេះ ក៏មាន ម្ហូប និងភេសជ្ជៈឆ្ងាញ់ៗ ពីបណ្តាហាងនានា ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល និងអាហារសរីរាង្គផ្សេងៗទៀត។ រាល់ការទិញផលិតផលខ្មែរនៅទីនេះ គឺជាការគាំទ្រដល់សិប្បករខ្មែរ។
បើតាមលោក Pierre-Andre Romano ដែលជាCo-CEO B.R.B Cambodia បានឲ្យដឹងថា «ការរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ នៅផ្សារទំនើប ជីប ម៉ុង ដោយសារតែជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ហើយពិតជាស័ក្កសមនឹងបរិបទកម្មវិធីយើងណាស់។ យើងជឿជាក់ថាប្រទេសកម្ពុជា មានអ្វីជាច្រើនដែលត្រូវបង្ហាញ ដូចជាផលិតផលតុបតែង ផលិតផលម៉ូដ ផលិតផលសុខភាពសម្រស់ និងផលិតផលអាហារ ដែលយើងមិនបានដឹងអស់។ កម្មវិធីពិព័រណ៍ផលិតផលខ្មែរនេះ ពិតជាវេទិកាដ៏ល្អក្នុងការបង្ហាញផលិតផលទាំងអស់នោះ នៅលើប្រព័ន្ធផ្សព្វផ្សាយក៏ដូចជា បណ្តាញសង្គម អោយសាធារណជនស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ»។
សូមសាធារណជននិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចូលរួមគាំទ្រកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលស្ថិតនៅ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ទាំងអស់គ្នា ហើយនេះ ក៏ជាសកម្មភាពជួយគាំទ្រសិប្បករក្នុងស្រុកដើម្បីបង្កើនចំណូល និងគាំទ្រផលិតផលក្នុងស្រុក។
គាំទ្រផលិតផលខ្មែរ គាំទ្រផ្សារទំនើប ជីប ម៉ុង និង B.R.B Cambodia!៕
ព័ត៌មានបន្ថែមសូមចូលទៅកាន់៖
* https://www.facebook.com/BRBCambodia
* https://www.facebook.com/chipmongnoromall
* https://www.facebook.com/chipmongsensok