(ឡុងដ៏)៖ ការប្រជែងពាន FA Cup សម្រាប់វគ្គ ១៦ក្រុមត្រូវបានបែងចែកហើយដោយអតីតម្ចាស់ពាន ៨សម័យកាល Liverpool ត្រូវប៉ះ Norwich City ខណៈដែល Tottenham Hotspur ជួបជាមួយ Middlesbrough ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ តទៅ។

Boreham Wood ជាក្រុមមកពីលីគទី៥ National League របស់អង់គ្លេល ត្រូវប្រជែងជាមួយក្លិបស្ថិតក្នុងលីគកំពូល Everton ដ្បិតក្រុម Leicester City ដែលម្ចាស់ពាន FA Cup រដូវកាលមុនបានជ្រុះចេញត្រឹមវគ្គ ៣២ក្រុម ខណៈមាន ៩ក្រុមដែលមកពីលីគកំពូល Premier League ហើយមកពីលីគទី២ មានចំនួន ៦ក្រុមសម្រាប់វគ្គ ១៦ក្រុមនេះ៕