(បរទេស)៖ តារាចម្រៀងល្បីឈ្មោះវ័យ៣៣ឆ្នាំ Rihanna បានប្រកាសជាផ្លូវការនាពេលថ្មីៗនេះថា នាងកំពុងពពោះកូនក្នុងផ្ទៃជាលើលដំបូង ជាមួយតារាចម្រៀងរ៉េប ASAP Rocky។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជានេះ គឺនាងនឹងមានគម្រោងរៀបការផងដែរ បន្ទាប់ពីយល់ចិត្តគ្នាច្បាស់លាស់ជាមួយ ASAP Rocky។

បើតាមប្រភពបានប្រាប់កាសែត Mirror នាពេលថ្មីៗនេះថា Rihanna និង ASAP គឺពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ខណៈតារាចម្រៀង Rihanna ក៏ជាមនុស្សម្នាក់ប្រកាន់ភ្ជាប់ប្រពៃណីផងដែរ។ ដូច្នេះហើយ នាងនឹងរៀបចំពិធីមង្គលការ គឺជាការពិត គឺតារារូបនេះធ្លាប់អះអាងថា នាងចង់ចំណាយពេលវេលាក្នុងជីវិតនាង ជាមួយតារារ៉េប ASAP ជារៀងរហូត...។

ទោះជាមានការបង្ហើបបែបនេះក្តី តែតារាចម្រៀងល្បីឈ្មោះ Rihanna មិនទាន់បញ្ជាក់ជាផ្លូវការ ពីគម្រោងរៀបការរបស់នាងឡើយ។

គួរជម្រាបថា Rihanna និង ASAP Rocky ជាបានរាប់អានគ្នាជាមិត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលពួកគេចាប់ផ្តើមទំនាក់ទំនងស្នេហានេះ។ តារារ៉េប ASAP Rocky ក៏បានធ្លាប់ប្រាប់ទស្សនាវដ្តី GQ ក្នុងខែឧសភា ឆ្នាំ ២០២១ថានាងគឺជា «សេចក្តីស្រឡាញ់នៃជីវិតរបស់លោក» ហើយបានបន្តថាលោកពិតជាចង់ក្លាយជាឪពុកដ៏ល្អម្នាក់។ លោកក៏បាននិយាយទៀតថា «លោកនឹងមានភាពជឿជាក់ថា លោកនឹងក្លាយជាឪពុកដ៏អស្ចារ្យ និងគំរូម្នាក់»