(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀងសំឡេងស្អកមានទឹកដម ប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានបញ្ចេញបទចម្រៀងបែបប្រពៃណីខ្មែរ ជាលើកដំបូង ក្នុងឆ្នាំ២០២២នេះ ដើម្បីត្រៀមសម្រាប់រាំលេងកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

ជាការកត់សម្គាល់ បទចម្រៀងបែបខ្មែរ បកស្រាយដោយលោក ខេម ដែលទើបនឹងបញ្ចេញលើ YouTube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ គឺមានចំណងជើងថា «កុំព្រួយបងប្រែ» ដែលជាចង្វាក់កន្ត្រឹម។ មហាជនជាអ្នកគាំទ្រផលិតកម្ម Galaxy Navatra កាលដែលបានទស្សនានិងស្តាប់ចម្រៀងថ្មីនេះហើយ សុទ្ធតែបានពោលពាក្យសរសើរជាបន្តបន្ទាប់ តាមរយៈ Comment ថាបទចម្រៀងថ្មីនេះ ពិតជាពីរោះ ជាពិសេស ក្រៅពីបានផ្តិតនូវទេសភាពដ៏ស្រស់ស្អាតនៅមុខផ្ទះបុរាណខ្មែរ មានធម្មជាតិខៀវស្រងាត់ហើយនោះ គឺមានអ្នករាំបទប្រពៃណីយ៉ាងល្វត់ល្វន់ អមដោយការលែងឧបករណ៍ភ្លេងបុរាណខ្មែរផងដែរ។

ដូច្នេះ ដើម្បីចង់ដឹងថា ចម្រៀងមួយនេះល្អ និងពីរោះកម្រិតណានោះ សូមទស្សនានិងស្តាប់កម្សាន្តទាំងអស់គ្នា៖