(ក្រុងឡុងដ៍)៖ Wayne Rooney អតីតខ្សែប្រយុទ្ធអង់គ្លេស និង Manchester United ផងនោះ ត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសនេះហៅទៅសួរនាំ ជុំវិញការនិយាយពីបំណងធ្វើឲ្យកីឡាករ Chelsea មានរបួសក្នុងប្រកួតកន្លងមក នៅក្នុងកិច្ចសម្ភាសន៍មួយនាពេលថ្មីៗនេះ។
Rooney ដែលមានវ័យ ៣៦ឆ្នាំបានកំពុងដឹកនាំក្លិប Derby County នោះ ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចសម្ភាសន៍ក្នុង ជីវិតកីឡាករអាជីព មុនវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកដល់បច្ចុប្បន្ន និងបានរំលឹកពីប្រវត្តិដែលលោកមានបំណងឲ្យគូប្រជែង គឺកីឡាករក្លិបតោខៀវ Chelsea របួសផងដែរ ដោយសារតែលោកបានពាក់ស្បែកជើងការ៉ាមប៉ុង ដែលមានជ័រវែងខុសពីស្បែកជើងធម្មតា។
Rooney បាននិយាយថា គាត់បានផ្លាស់ប្តូរស្បែកជើងពីបាតខ្លីទៅជាវែង ក្នុងបំណងធ្វើឲ្យកីឡាករ Chelsea របួសពេលប្រជែងជាមួយរូបគេក្នុងជំនួបរវាង Manchester United និងតោខៀវជួបគ្នាកាលឆ្នាំ២០០៦ ក្នុងលីគក៏ព្រោះដឹងថា ប្រសិនបើក្រុមខ្លួនចាញ់ ប្រាកដណាស់ Chelsea នឹងឈ្នះជើងឯក Premier League នាពេលនោះ។
តែជាលទ្ធផល Chelsea បំបាក់បិសាចក្រហមក្នុងលទ្ធផលទក់សាច់ ៣-០ ពិតមែន ហើយ Rooney ក៏បានបន្តពាក់ ស្បែកជើងដែលមានបាតវែងដោយគ្មាននរណាដឹងរហូតដល់ថ្ងៃប្រកួត Derby ដែលជាប្រកួតចុងក្រោយរបស់គេជាមួយ Man Utd៕