(ឡុងដ៏)៖ កីឡាករវ័យក្មេង Anthony Elanga របស់ក្លិប Manchester United កំពុងត្រូវបានក្រុមប៉ូលីសបង្ហាញថា កំពុងតែធ្វើការស៊ើបអង្កេត បន្ទាប់ពីមានរឿងដែលមានសាររើសអើងជាតិសាសន៍មកលើករូបគេ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

កីឡាករសញ្ជាតិស៊ុយអ៊ែត ក្នុងឈុតយុវជនកម្រិត U21 កីឡាករ Elanga បានកំពុងត្រូវគេកំណត់ជាគោលដៅមួយ ក្រោយពេលធ្វើមិបានល្អដែលស៊ុតបាល់ ១១ម៉ែត្រមិនចូលក្នុងជំនួប FA Cup ដែល Man United ចាញ់ក្រុម Middlesbrough កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបច្ចុប្បន្នក្រុមប៉ូលីសនៃទីក្រុង Manchester បានកំពុងស៊ើបអង្កេតចំពោះការបំពានលើបុរសវ័យ ១៩ឆ្នាំ តាមរយៈសារក្នុងបណ្តាញសង្គម (Instagram)៕