(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយនោះ មានការបែកបាក់ និងពុកផុយច្រើន។
ការងារសំខាន់ៗចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្ចារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ពន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។
ចំពោះការងារជួសជុលតាមចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តន៍ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ៕