(ព្រៃវែង)៖ សម្រាប់ទំព័រថ្មីនៃឆ្នាំ២០២២នេះ អ៉ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ ១០លានរៀល នៅខេត្តព្រៃវែង និងបានចុះប្រគល់រង្វាន់ជូនដល់លំនៅដ្ឋាន។
អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០លានរៀលពីតែបៃតង អ៉ីឈីតាន់ ខាងលើនេះ បានទៅលើកុមារាម្នាក់ ឈ្នោះ វណ្ណា វណ្ណើត អាយុ ១០ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សា ក្រចាប រស់នៅភូមិក្រចាបទី៣ ឃុំឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានឪពុកម្តាយជាកសិករ។
ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន អ្នកស្រី ឈុន វន្នី អាយុ៣១ឆ្នាំ ដែលត្រូវជាម្តាយរបស់កុមារាមានសំណាងរូបនេះ បានបញ្ជាក់ប្រាប់ថា ស្ទើរតែរាល់ថ្ងៃកូនប្រុសម្នាក់នេះ តែងតែចូលចិត្តទទួលទានតែបៃតង អ៉ីឈីតាន់ រសជាតិតែក្រូចឆ្មារ។
ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីមកពីសាលារៀនវិញ ក៏ទៅទិញតែបៃតង អ៉ីឈីតាន់ ចំនួនមួយដបពីអ្នកដែលលក់នៅក្បែរផ្ទះទទួលទាន។ លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០លានរៀលតែម្ដង។ ភ្លាមនោះ កុមារារូបនេះ ក៏បានស្រែកប្រាប់អ្នកលក់ និងជីដូនដែលនៅក្បែរ ហើយក៏ប្រាប់ម្ដាយឱ្យដឹង និងយកគម្របដបប្រគល់ជូនម្ដាយនៅផ្ទះតែម្ដង។
អ្នកស្រី ឈុន វន្នី បានបញ្ជាក់ថា បន្ទាប់ឃើញកូនយកគម្របដបដែលមានរង្វាន់ ១០លានរៀលមកប្រាប់ អ្នកស្រីពិតមានអារម្មណ៍រីករាយរំភើបស្ទើរមិនគួរឱ្យជឿ រហូតស្រក់ទឹកភ្នែក ហើយក៏ទូរសព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខដែលមាននៅនឹងគម្របដបស្រាប់តែម្ដង។
អ្នកស្រីបន្តថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់ ១០លានរៀលពីតែបៃតង អ៉ីឈីតាន់ អ្នកស្រីនឹងយកមួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយទុកមួយចំណែកទៀតផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីទី៥ នេះ អ៉ីឈីតាន់បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដែលមានទឹកប្រាក់ ១០០លានរៀល ១៥០រង្វាន់ ១០លានរៀល១៥០រង្វាន់ ម៉ូតូហុងដាឌ្រីម១៥០គ្រឿង ទូរសព្ទអាយហ្វូន ១៥០គ្រឿង និងអ៉ីឈីតាន់រាប់លានដបថែមទៀតផង។
សូមពិសាអ៉ីឈីតាន់ក្នុងថ្ងៃនេះ ដើម្បីមានឱកាសក្លាយជាសេដ្ឋីភ្លាមៗ។ អ៉ីឈីតាន់ ចែកពិត ចែកធំ ហើយច្រើនជាងមុន!៕