(ភ្នំពេញ)៖ លទ្ធផលសរុបពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ខេត្តប្រចាំសប្តាហ៍ទី១ នាថ្ងៃអង្គារ និងពុធ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រុមទាំង ១៦នោះមានដូចខាងក្រោមនេះ។

ការប្រកួតនៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈរួមមាន៖
១៖ ខេត្តព្រះសីហនុ ១-០ កំពតអេហ្វស៊ី
២៖ មន្ទីរ អយក ខេត្តកំពង់ស្ពឺ ០-០ ក.ប មន្ទីរឧស្សាហកម្ម ខេត្តតាកែវ
៣៖ ភ្នំពេញហ្គាឡាក់ស៊ី ៥-៣ ខេត្តស្វាយរៀង
៤៖ ខេត្តកណ្តាល ២-១ មន្ទីរ អយក ខេត្តកំពង់ចាម។

រីឯការប្រកួតនៅថ្ងៃពុធ ទី០៩ ខែកុម្ភៈវិញមានដូចជា៖
១៖ ក្រុមបាល់ទាត់ឫទ្ធីសែន ២-១ ខេត្តឧត្តរមានជ័យ
២៖ បាត់ដំបងអេហ្វស៊ី ៣-៣ សូហ្វីយ៉ាប៉ៃលិន
៣៖ ក.ប សន្តិភាពខេត្តកំពង់ធំ ២-២ ក.ប អធិរាជដំរីឦសាន
៤៖ សមាគមកីឡាខេត្តព្រះវិហារ ១-២ សមាគមកីឡាខេត្តមណ្ឌលគីរី។

លទ្ធផលបណ្តោះអាសន្នក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) សប្តាហ៍ទី១ នេះ ពូល (ក) ខេត្តព្រះសីហនុ ឈរនៅចំណាត់ថ្នាក់លេខ១ មាន ៣ពិន្ទុ, ពូល (ខ) ភ្នំពេញហ្គាឡាក់ស៊ី ឈរនៅចំណាត់ថ្នាក់លេខ១ មាន ៣ពិន្ទុ ស្មើនឹងខេត្តកណ្តាល។ ចំណែកឯពូល (គ) វិញ ក្លិបបាល់ទាត់ឫទ្ធីសែន ឈរនៅចំណាត់ថ្នាក់លេខ១ មាន ៣ពិន្ទុ និងពូល (ឃ) សមាគមកីឡាខេត្តមណ្ឌលគីរី ឈរនៅចំណាត់ថ្នាក់លេខ១ មាន ៣ពិន្ទុដូចគ្នា៕