(កំពង់ចាម)៖ វីងម៉ល និងអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម(BSDA) បានសហការគ្នាដើម្បីជួយកុមារ និងយុវជនដែលងាយរងគ្រោះនៅខេត្តកំពង់ចាម តាមរយៈការបរិចា្ចគអាហារនិងសម្ភារៈមួយចំនួន។
លោក ប៉ាញ ផានិត្យ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់វីងម៉ល បានថ្លែងថា៖ «យើងពិតជាសប្បាយចិត្តក្រៃលែង ដែល វីងម៉ល មានឱកាសចូលរួមជាមួយអង្គការ BSDA ដើម្បីជួយដល់កុមារដែលខ្វះខាត។ កុមារគឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់យើងនាថ្ងៃអនាគត។ យើងជឿជាក់ថាអាហារគឺជាកត្តាលិករដ៏សំខាន់មួយដើម្បីជំរុញឲ្យពួកគេចូលចិត្តទៅសាលា»។
ជារៀងរាល់ឆ្នាំ អង្គការ BSDA បានជួយកុមារដែលជួបទុក្ខលំបាកនៅខេត្តកំពង់ចាមជាច្រើនតាមរយៈ ផ្តល់អាហាររូបករណ៍ ការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ជំនាញវិជ្ជាជីវៈ និងស្វែងរកការងារ ដើម្បីកែប្រែជីវិតរបស់ពួកគេឲ្យបានល្អប្រសើរ។
លោកស្រី ឆុន ស្រស់ នាយិការប្រតិបត្តិ នៃអង្គការ BSDA បានថ្លែងដែរថា «យើងមានសេចក្តីសោមនស្សរីករាយដែល វីងម៉ល ចែករំលែកអាហារដ៏ឈ្ងុយឆ្ងាញ់និងសម្ភារៈជាច្រើនដើម្បីជួយដល់យុវជននិងកុមារដែលកំពុងខ្វះខាត។ កិច្ចការសប្បុរសធម៌ទាំងនេះបានលើកទឹកចិត្តយើងឲ្យពង្រីកនិងផ្តល់ឱកាសការអប់រំកាន់តែច្រើនដល់សហគមន៍ដែលខ្វះខាត»។
វីងម៉ល បានចែកអាហារចំនួន ២៥០ កញ្ចប់ ដែលត្រូវបានចំអិនឡើងដោយហាងដៃគូ ផាក កាហ្វេ នៅខេត្តកំពង់ចាម សម្ភារៈសិក្សា ម៉ាស អាល់កុល កញ្ចប់សង្គ្រោះបឋម ឆ័ត្រធំ មី អង្ករ និងសម្ភារៈផ្សេងទៀតដល់បុគ្គលិក យុវជន និងកុមារចំនួន១៥០នាក់ និងព្រះសង្ឃ១០០អង្គគង់នៅវត្តនគរបាជ័យ។
វត្តមានរបស់វីងម៉ល មិនត្រឹមតែជួយអាជីវកររាប់រយនាក់ឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជនក្នុងខេត្តកំពង់ចាមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱកាសការងាររាប់រយកន្លែងដល់យុវជនក្នុងខេត្តនេះផងដែរ។
ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីអតិថិជនជាច្រើនអ្នកនៅខេត្តកំពង់ចាម បានធ្វើការញ្ជាទិញទំនិញនិងអាហារពីវីងម៉ល ហើយវីងម៉លបានបរិច្ចាគ ២០០០រៀលទៅ BSDA សម្រាប់ការកុម្ម៉ងនីមួយក្រោម៣០០០ការបញ្ជាទិញ។ វីងម៉ល នឹងបន្តជួយកុមារដែលខ្វះខាតក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដោយបរិច្ចាគថវិកាចំនួន ២០០០រៀល សម្រាប់ការកុម្ម៉ងមួយលើកផងដែរ។ កុម្ម៉ងកាន់តែច្រើន វីងម៉លនឹងបរិច្ចាគកាន់តែច្រើន។
កន្លងមកនេះ អតិថិជនជាច្រើនបានធ្វើការបញ្ជារទិញបាយកញ្ចប់ និងទឹក ហើយបានជ្រើសរើសវីងម៉លដើម្បីដឹកជញ្ជូនអាហារទាំងនោះទៅមនុស្ស៧០នាក់ដោយចំណាយពេលត្រឹមតែ១ម៉ោងនៅភ្នំពេញ។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉លដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ។
ដើម្បីធ្វើការកុម្ម៉ង់ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង រួចចុចពាក្យ «វីងម៉ល» បន្ទាប់មកពួកគេអាចស្វែងរកទំនិញ និងបញ្ជាទិញពីហាងរាប់ពាន់។
បន្ទាប់ពីធ្វើការបញ្ជាទិញរួច អតិថិជនអាចទទួលបានអាហារ ឬផលិតផលដែលខ្លួនពេញចិត្ត ហើយវានឹងត្រូវបានដឹកជញ្ជូនដល់មាត់ទ្វារផ្ទះរបស់ពួកគេ។ ដើម្បីផ្តល់ត្រឡប់ទៅសហគមន៏វិញ វីងម៉លបានផ្តល់ជូន៥០០០០ កូដបញ្ចុះតម្លៃ ជារៀងរាល់ខែ និងផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។
ដើម្បីទទួលបានព័ត៌មានពីការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ អតិថិជនអាចចុះឈ្មោះប្រើប្រាស់បណ្តាញ WingMall Telegram ដោយស្កែន QR កូដខាងក្រោម រួចជ្រើសរើសខេត្តរបស់ពួកគេ។
សម្រាប់អាជីវករដែលកំពុងស្វែងរកបណ្តាញលក់ផលិតផលដើម្បីបម្រើសហគមន៍ ពួកគេអាចទាក់ទង វីងម៉ល តាមរយៈលេខ៖ +(855) – 078 311 311៕