(បរទេស)៖ ក្រុមហ៊ុន Microsoft កំពុងពិចារណាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនសន្តិសុខអ៊ីនធើណេត Mandiant Inc បើតាមរការបង្ហាញពីបាយការណ៍របស់សារព័ត៌មាន Bloomberg។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២បានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Mandiant បានកើនឡើងខ្ពស់ជាលំដាប់ជាង ១៨ភាគរយ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើងត្រឹមតែ ១.១ភាគរយប៉ុណ្ណោះ នៅក្នុងការជួយដូរទីផ្សាររបស់ពួកគេ។

Mandiant បានក្លាយជាអង្គភាពឯករាជ្យម្តងទៀតនៅក្នុងឆ្នាំ២០២១ នៅពេលដែលខ្លួនបានទិញក្រុមហ៊ុនសន្តិសុខតាមអ៊ីនធើណេត FireEye នៅក្នុងឆ្នាំ២០១៣ ហើយបានដាក់លក់ផលិតផល និងអាជីវកម្មរបស់ខ្លួនឈ្មោះ FireEye នោះនៅក្នុងតម្លៃ ១.២ពាន់លានដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុនមួយទៀតដែលដឹកនាំដោយក្រុមហ៊ុនឯកជន Symphony Technology Group។ ហើយចំណែកឯមូលធនប័ត្រទីផ្សារវិញគឺ Mandian មានប្រហែល ៣.៦ពាន់លានដុល្លារអាមេរិក ដោយផ្តោតទៅលើការរឆ្លើយតបឧប្បត្តិហេតុតាមអ៊ីនធើណេត និងការធ្វើតេស្តសុវត្ថិភាពតាមអ៊ីនធើណេតជាដើម។

ដោយឡែកចំពោះកិច្ចព្រមព្រៀងទិញ Mandiant នឹងជួយឱ្យ Microsoft បង្កើនផលិតផលរបស់ខ្លួនកាន់តែខ្លាំងជាកត្តាដែលអាចការពារអតិថិជនរបស់ខ្លួនពីការគំរាមកំហែងសន្តិសុខតាមអ៊ីនធើណេតបាន។

គួរជម្រាបផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Software ដ៏ធំលំដាប់ខ្នាតយក្សនេះបានទិញក្រុមហ៊ុនសន្តិសុខអ៊ីនធើណេតតូចៗចំនួនពីរនៅក្នុងឆ្នាំ២០២១ រួចទៅហើយ ហើយបានបញ្ជា្កក់បន្ថែមទៀតខ្លួននឹងបោះទុនចំនួន ២០ពាន់លានដុល្លារអាមេរិកទៅលើសន្តិសុខអ៊ីនធើណេតសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខទៀត៕