(ភ្នំពេញ)៖ ក្រុមហ៊ុនតាបតាបសេន (TAPTAP SEND) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសជាផ្លូវការពីសេវាកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្ទេរប្រាក់ ដោយឥតគិតថ្លៃសេវា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួល។
កម្មវិធីសម្ពោធជាផ្លូវការនេះ ប្រពឹ្រត្តឡើងនៅសណ្ឋាគារ Rosewood, Salon II ដែលធ្វើឡើងដោយកញ្ញា ព្រាប មុន្នី ជាអគ្គនាយិកាគ្រប់គ្រង និងជាសហស្ថាបនិក ក្រុមហ៊ុនតាបតាបសេនកម្ពុជា ដែលបានរៀបចំ និងគ្រប់គ្រងការងារនេះ ហើយនិងធានាដល់ការជួយសម្រួល នូវតម្រូវការផ្ទេរប្រាក់របស់ប្រជាជនកម្ពុជា។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបើកសម្ពោធរបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា ទទួលបានការគាំទ្រនិងចូលរួមពីកញ្ញា Flore De Taisne ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Asia/Mena, ក្រុមការងារតាបតាបសេនតំបន់អាស៊ីអាគ្នេយ៍ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលឆ្នាំ ២០២០ និងជាភ្ញៀវកត្តិយសជាច្រើនរូបទៀត។
ក្រុមហ៊ុនតាបតាបសេន ក៏បានបង្ហាញនិមិត្តិសញ្ញារបស់ខ្លួនគឺតាបតាបសេន បក្សីអប្សរាដែលជានិមិត្តរូប នៃការរួបរួមគ្នា រវាងប្រជាជនកម្ពុជា ដែលរស់នៅជុំវិញពិភពលោក។
កញ្ញា ព្រាប មុន្នី អគ្គនាយិការគ្រប់គ្រង និងជាសហស្ថាបនិករបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា បានថ្លែងថា ជាមួយចក្ខុវិស័យចំបងរបស់យើង គឺប្រើប្រាស់ គ្រប់មធ្យោបាយ ដើម្បីតភ្ជាប់ទំនាក់ទំនងពីប្រទេសបារាំងទៅកាន់ប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ហើយនេះជាហេតុផលដែលយើង ខិតខំប្រឹងប្រែងពង្រីកខ្លួន និងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា។
កញ្ញាបន្ដថា យើងចង់បង្ហាញការគាំទ្រ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា ដោយសារតែពួកយើងធ្វើវាឡើងដើម្បីប្រជាជនកម្ពុជា និងជាមួយប្រជាជនកម្ពុជា ទោះបីពួកយើងនៅរស់នៅក្រៅប្រទេសក៍ដោយ។ បន្ថែមពីនេះតាបតាបសេន ផ្តល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃ ហើយងាយស្រួលនិងឆាប់រហ័សបំផុត។
កញ្ញាបន្ថែមទៀតថា «ដោយមានបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការផ្ទេរប្រាក់មានលក្ខណៈពិបាកពីប្រទេសបារាំង មកក្រុមគ្រួសារនៅប្រទេសកម្ពុជា ដូច្នោះហើយទើបខ្ញុំ បានយកសេវាកម្មនេះ មកព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថានឹងជួយសម្រួល ក្នុងការផ្ញើប្រាក់ពីប្រទេសបារាំងមកប្រទេសកម្ពុជា»។
ការផ្ទេរប្រាក់ពីប្រទេសបារាំង បានបើកដំណើរការដោយជោគជ័យ ដោយអ្នកផ្ទេរប្រាក់ពីប្រទេសបារាំង អាចផ្ញើបា្រក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ នៅប្រទេសកម្ពុជាភ្លាមៗ ដោយអាចដកប្រាក់តាមរយៈភ្នាក់ងារវីង ដែលជាដៃគូសហការ។
ជាមួយនឹងភាពងាយស្រួលបំផុត អ្នកផ្ញើប្រាក់គ្រាន់តែទាញយកកម្មវិធីតាបតាបសេនពី App Store ឬ google play store មកប្រើជាការស្រេច។ បន្ថែមពីនេះ កញ្ញា ព្រាប មុន្នី បានប្រកាសពីការផ្តល់ ប្រូម៉ូសិនពិសេស ទៅកាន់អ្នកដែលបានផ្ញើបា្រក់ពីប្រទេសបារាំង និងអ្នកទទួលប្រាក់នៅកម្ពុជាដំបូងគេ នឹងមានឱកាសឈ្នះ បាននូវរង្វាន់កងដៃម៉ាក់Hermes ដែលមានការចាប់ឈ្មោះពីកញ្ញាផ្ទាល់ផងដែរ។
សម្រាប់ព័ត៍មានប្រូម៉ូសិន នឹងបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ Taptap Send Cambodia ។ សម្រាប់ចក្រភពអង់គ្លេស អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា អាចទាញយកកម្មវិធីតាបតាបសេនដោយឥតថ្លៃ នៅលើ Apple Store និង Google Play Store។ សម្រាប់អតិថិជនថ្មី អាចទទួលបាន10 អឺរ៉ូ បន្ថែមលើការផ្ញើ លើកដំបូងរបស់ពួកគេ ដោយប្រើលេខកូដ FRESH10។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមតាមដានពួកយើងនៅលើ, Facebook Page: Taptap Send Cambodia, Promo Code: FRESH10៕