(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Toyota បានប្រកាសបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា បានផ្អាកការផលិតរហូតដល់ថ្ងៃសៅរ៍នៅរោងចក្ររបស់ខ្លួននៅ Kentucky ដែលស្ថិតក្នុងរដ្ឋ Ontario ដោយសារតែបញ្ហាផ្គត់ផ្គង់ដែលផ្តើមចេញពីការតវ៉ារបស់រថយន្តដឹកទំនិញ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមការឱ្យដឹងពីក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ជប៉ុនបានលើកឡើងថាខ្លួន« កំពុងជួបបញ្ហាក្នុងការដឹកជញ្ជូន ដែលបញ្ហានេះបណ្តាលឱ្យការដឹកជញ្ជូនក្នុងការផ្គត់ផ្គង់មានការដាច់ទំនាក់ទំនងគ្នាពីមួយកន្លែងទៅមួយកន្លែង» ហើយបន្ទាប់ពីមានការតវ៉ាចំពោះបញ្ហាផ្លូវដឹកជញ្ជូននេះបានបណ្តាលឱ្យមានការរំខានជាខ្លាំងដល់ចរាចរណ៍រវាងសហរដ្ឋអាមេរិក និង កាណាដា។
ចំពោះការផលិតរថយន្ត RAV4, RAV4 hybrid, Camry, Avalon, Lexus RX និង Lexus ES របស់ក្រុមហ៊ុន Toyota ក៏កំពុងតែរងផលប៉ះពាល់ខ្លាំងផងដែរទាក់ទងទៅនឹងបញ្ហានេះ៕