(បរទេស)៖ តាមប្រភពពី ADR Studio បានបង្ហាញឱ្យដឹងថា Apple មានពាក្យចចាមអារ៉ាមយូរមកហើយថាមានគម្រោងបញ្ជេញ iPhone ដែលអាចបត់ពាក់កណ្តាលអេក្រង់បានដូចទៅនឹង Galaxy Z Flip ដែលជំនួសឱ្យការបត់ជំហៀងដូចនឹង Galaxy Z Fold របស់ Samsung។
នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ iMore នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
សម្រាប់គំនិតថ្មីដែលថា Apple គ្រោងបញ្ជេញ iPhone ដែលអាចបត់បាននេះគឺមានរូបរាងស្តើងដូចទៅនឹង iPhone Air ហើយលក្ខណៈពិសេសនោះស្មាតហ្វូនថ្មីនេះនឹងដំណើរការដោយបន្ទះឈីប Apple M1 ថែមទៀតផង។
ដោយឡែកចំពោះពាក្យចចាមអារ៉ាមក្នុងពេលថ្មីៗនេះក៏បានលើកឡើងដែរថា iPhone ដែលអាចបត់បាននេះអាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២២- ២០២៣។ ប៉ុន្តែយ៉ាងណាមិញសម្រាប់ឆ្នាំ២០២២ Apple ហាក់មិនទាន់មានដំណឺងថាស្មាតហ្វូននេះនឹងលេចចេញវត្តមាននោះទេ។
បើយោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo មានប្រសាសន៏ថា ប្រសិនបើក្រុមហ៊ុន Apple អាចយកឈ្នះលើបញ្ហាបច្ចេកវិទ្យាស្មាតហ្វូនដែលអាចបត់បានទាំងអស់នោះ វាអាចនឹងបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បាន យ៉ាងឆាប់នៅឆ្នាំ ២០២៣ ហើយយ៉ាងយូរឆ្នាំ២០២៤៕