(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ខេត្ត នឹងឈានចូលសប្តាហ៍ទី២ ស្អែកនេះ ដោយមាន ១៦ក្រុមចូលរួមប្រកួតប្រជែងនៅថ្ងៃអង្គារ ទី១៥ និងថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់ការប្រកួតនៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈរួមមាន៖
១៖ ក.ប មន្ទីរឧស្សាហកម្ម ខេត្តតាកែវ Vs ខេត្តកែប
២៖ មន្ទីរ អយក ខេត្តកំពង់ស្ពឺ Vs ខេត្តព្រះសីហនុ
៣៖ ខេត្តស្វាយរៀង Vs ខេត្តកណ្តាល
៤៖ មន្ទីរ អយក ខេត្តកំពង់ចាម Vs ភ្នំពេញហ្គាឡាក់ស៊ី។

ចំណែកឯការប្រកួតនៅថ្ងៃពុធ ទី១៦ ខែកុម្ភៈវិញមានដូចជា៖
១៖ ខេត្តឧត្តរមានជ័យ Vs បាត់ដំបងអេហ្វស៊ី
២៖ សូហ្វីយ៉ាប៉ៃលិន Vs ក្រុមបាល់ទាត់ឫទ្ធីសែន
៣៖ ក.ប អធិរាជដំរីឦសាន Vs សមាគមកីឡាខេត្តព្រះវិហារ
៤៖ សមាគមកីឡាខេត្តមណ្ឌលគីរី Vs ក.ប សន្តិភាពខេត្តកំពង់ធំ។

សូមបញ្ជាក់ដែរថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ថ្នាក់ខេត្ត បានឈានចូល សប្តាហ៍ទី២ហើយ ដោយក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ដែលឈរនៅចំណាត់ថ្នាក់លេខ៤ ពូល (ខ) និងត្រូវស្វាគនម៍ ក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលឈរនៅចំណាត់ថ្នាក់លេខ១ ប៉ុណ្តោះអាសន្ន និងមាន ៣ពិន្ទុ នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៃទីលានវិទ្យាល័យ ព្រះសីហនុ នាម៉ោង ៣៖០០នាទីរសៀល៕