(បរទេស)៖ បន្ទាប់ពីជិតមួយទសវត្សរ៍នៃការផ្សព្វផ្សាយទាក់ទងទៅនឹងបដិវត្តន៍រថយន្តអគ្គីសនី បច្ចុប្បន្ននេះគឺបានដំណើរការជាផ្លូវការហើយ ហើយក៏មានក្រុមហ៊ុនផលិតរថយន្តធំៗលំដាប់ថ្នាក់ពិភពលោកជាច្រើនបាននិងកំពុងងាកទៅរកការអភិវឌ្ឍន៍រថយន្តអគ្គីសនីស្ទើរតែទាំងស្រុង។
បើយោងតាមការចេញផ្សាយរបស់គេហទំព័រ Car And Driver បានឱ្យដឹងថាសន្ទុះនៃការបញ្ជាទិញរថយន្តអគ្គីសនីនៅក្នុងឆ្នាំ២០២១ គឺមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលខាងក្រោមនេះនឹងមានការបង្ហាញទាក់ទងទៅនឹងតួរលេខនៃកំណើនការលក់នីមួយៗ៖
១.Tesla Model Y
ចំនួននៃការលក់ចេញទទួលបាន ១៧២,៧០០ គ្រឿង និងតម្លៃជាមធ្យម ៤១,១៩០ ដុល្លារអាមេរិក។
២. Tesla Model 3
ចំនួននៃការលក់ចេញទទួលបាន ១២៨,៦០០គ្រឿង និងតម្លៃជាមធ្យម ៣៨,៦៩០ ដុល្លារអាមេរិក។
៣. Ford Mustang Mach-E
ចំនួននៃការលក់ចេញទទួលបាន ២៧,១៤០គ្រឿង និងតម្លៃជាមធ្យម ៤៣,៩៩៥ដុល្លារអាមេរិក។
៤. Chevrolet Bolt EV and EUV
ចំនួននៃការលក់ទទួលបាន ២៤,៨០៣គ្រឿង និងតម្លៃជាមធ្យម ៣៧,៤៩៥ដុល្លារអាមេរិក។
៥. Volkswagen ID.4
ចំនួននៃការលក់ទទួលបាន ១៦,៧៤២គ្រឿង និងតម្លៃជាមធ្យម ៤១,១៩០ដុល្លារអាមេរិក។
៦. Nissan Leaf
ចំនួននៃការលក់ទទួលបាន ១៤,២៣៩គ្រឿង និងតម្លៃជាមធ្យម ៣២,៦២០ដុល្លារអាមេរិក។
៧. Audi e-tron and e-tron Sportback
ចំនួននៃការលក់ទទួលបាន ១០,៩២១គ្រឿង និងតម្លៃជាមធ្យម ៦៦,៩៩៥ដុល្លារអាមេរិក។
៨. Porsche Taycan
ចំនួននៃការលក់ទទួលបាន ៩៤១៩គ្រឿង និងតម្លៃជាមធ្យម ៨១,២៥០ដុល្លារអាមេរិក។
៩. Tesla Model S
ចំនួននៃការលក់ទទួលបាន ៩១០០គ្រឿង និងតម្លៃជាមធ្យម ៨១,១៩០ដុល្លារអាមេរិក។
១០. Hyundai Kona Electric
ចំនួននៃការលក់ទទួលបាន ៨៩៣៦គ្រឿង និងតម្លៃជាមធ្យម ៣៨,៥៧៥ដុល្លារអាមេរិក៕