(ភ្នំពេញ)៖ ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) ប៉ះក្រុមភ្ញៀវ U23 ប្រ៊ុយណេ បានចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោនាម៉ោង ៧៖០០នាទីយប់ថ្ងៃនេះនៃយុទ្ធនាការជើងឯកប្រចាំតំបន់អាស៊ាន AFF U23 Championship 2022។

នេះការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A នៅពេល U23 ហ្វីលីពីន បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹង U23 របស់ទីម័រខាងកើតនៅស្តាតមរតកដូចគ្នា នារសៀលថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ចំថ្ងៃ Valentine's Day ផងដែរ។

ពាន AFF U23 Championship 2022 នេះជារដូវកាលទី៣ ដែលត្រូវបានរៀបចំឡើង ចំពោះពេលកម្ពុជាទទួលបានសិទ្ធិម្ចាស់ផ្ទះផងដែរ ក្រោយ ២សម័យកាលកន្លងមកធ្វើនៅឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលមាន U23 ឥណ្ឌូនេស៊ីជាជើងឯកក្រោយគេ ដ្បិតបានដកខ្លួនទៅវិញ ដោយសារក្នុងក្រុមមានឆ្លងកូវីដ-១៩ ច្រើនពេកមិនអាចចូលរួមប្រកួតបាន៕