(សៀមរាប)៖ ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយដែលក្រុមការងារអាជ្ញាធរជាតិអប្សរាបានចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១មកនោះ ពេលនេះត្រូវបានបញ្ចប់រួចរាល់១០០ភាគរយហើយ។
ការជួសជុលនេះបានចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១ ដោយផ្ដោតលើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀត រួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ។
រហូតមកដល់ពេលនេះ ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដែលចាប់ដំណើរការពីដើមខែតុលាឆ្នាំ២០២១មកនោះ ពេលនេះបានបញ្ចប់រួចរាល់១០០ភាគរយហើយ៕