(កណ្តាល)៖ លំនៅឋានទីក្រុងរណប សិរីមង្គល ដែលជាគម្រោងលំនៅឋានមានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់កម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដ ហូម ឯ.ក (Worldbridge Homes Co., Ltd) របស់អ្នកឧកញ៉ាសៀ ឬទ្ធី នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរកឃើញម្ចាស់ជ័យលាភីចំនួន ០៥រូបហើយ ដែលបានចូលរួម ប្រកួត ប្រជែងក្នុងកម្មវិធីប្រកួត «ផ្ទះខ្ញុំស្អាត» គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ក្រុមហ៊ុនវេលដ៏ប្រ៊ីដ ហូម ឯ.ក។

លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង
សំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។ គម្រោងបាននឹងកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ២៤៥៧ល្វែង មានផ្សារសហគមន៍ និងសួនច្បារសាធារណៈ នៅលើផ្ទៃដីជាង ២៣ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំងប្រកបដោយសក្តានុពលទាំងឪកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំ សហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ៧គីឡូម៉ែត្រ ពីប្រលានយន្តហោះភ្នំពេញថ្មី។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនវើលប្រ៊ីដ បានឱ្យដឹងថា ដើម្បីលើកកម្ពស់សុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាតនិងសេចក្តី ថ្លៃថ្នូររបស់អតិថិជន ដែលបានចូលរស់នៅក្នុងទីតាំងគម្រោងរួចហើយ ក្រុមហ៊ុនបានរៀបចំជាកម្មវិធីប្រកួត«ផ្ទះខ្ញុំស្អាត» ដើម្បីអតិថិជនបានចូល រស់នៅមានឱកាសក្នុងការ បង្ហាញផ្ទះរបស់ពួកគាត់ ប្រកបដោយភាពស្រស់ស្អាតនិងគំនិតច្នៃប្រឌិត ផ្ទាល់ក្នុងការរៀបចំតុបតែងផ្ទះរបស់ខ្លួន ដើម្បីដណ្តើមយកជ័យលាភី មានរង្វាន់ជាសាច់ប្រាក់ សរុបរហូតដល់ ២០លានរៀល ដែលក្នុងនោះជ័យលាភីលេខ១នឹងទទួលបាន ៨លានរៀន លេខ២ទទួលបាន ៦លានរៀល លេខ៣ចំនួន ៤លានរៀល និងរង្វាន់លួងចិត្ត មួយចំនួនទៀត។

លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា ការប្រកួត ផ្ទះខ្ញុំស្អាត នេះមាន៣វគ្គ ដោយមានការប្រកួតដោយផ្អែកលើរូបថតសន្លឹក វីដេអូខ្លី និងការចុះវាយតម្លៃដល់គេហដ្ឋាន ផ្ទាល់ ដោយគណៈកម្មការ ហើយក៏មានការដាក់ពិន្ទុផ្អែកតាមបណ្តាញសង្គម Facebook និងការដាក់ពិន្ទុដោយគណៈកម្មការ ដែលមានតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលក្រុងតាខ្មៅ សង្កាត់រកាខ្ពស់ និងតំណាងក្រុមហ៊ុន។

ជាលទ្ធផលទទួលបានម្ចាស់ផ្ទះចំនួន១០ បានដាក់ពាក្យស្នើសុំចូលរួមប្រកួត ហើយមានចំនួន៨នាក់បានឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ជាក់ស្តែងការរៀបចំតុបតែងផ្ទះ របស់បេក្ខជនទាំងអស់ គឺមានភាពស្រស់ស្អាត និងទាក់ទាញគួរអោយចង់រស់នៅមែនទែន ដោយម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយបានធ្វើឲ្យមានការ ភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook ដោយមានការចែករំលែកព័ត៌មានតៗគ្នា និងសរសើរមិនដាច់ពីមាត់ថា លំនៅឋានតម្លៃក្រោម ៣ម៉ឺនដុល្លាសោះ តែរៀបចំទៅស្អាតដូចវីឡាទំនើប ដូចខុនដូរ ឬដូចនៅបរទេសជាដើម!

កម្មវិធីប្រកួត ផ្ទះខ្ញុំស្អាតនេះ គឺក្រុមហ៊ុនបានទទួលនូវការគាំទ្រពីអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់គណៈអភិបាលក្រុងតាខ្មៅ និងសង្កាត់រការខ្ពស់ ក្នុងការមកធ្វើជាប្រធានគណកម្មាការ និងសមាជិកគណៈកម្មាការ ដើម្បីផ្តល់ពិន្ទុប្រកបដោយសុក្រឹត្យភាព និងតម្លាភាពជូនដល់បេក្ខភាព ប្រកួតគ្រប់ៗរូប។

លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគាំទ្រកម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត នេះថា ក្រៅពីបានធ្វើឲ្យផ្ទះរបស់ពួកគាត់មានសោភ័ណភាពកាន់តែស្រស់ស្អាត ការប្រកួតនេះបានរួមចំណែកក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខដុមរមនា ផាសុខភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋរស់នៅក្នុងគម្រោងផ្ទាល់។

កម្មវិធីក៏បានរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរៀបចំលំនៅឋាននិងសហគមន៍ទាំងមូល ឲ្យមានសណ្តាប់ធ្នាប់សាធារណៈល្អ មានអនាម័យ និងសុវត្ថិភាព។ លោកក៏បានគាំទ្រ និងលើកទឹកចិត្តឲ្យគម្រោងបន្តរៀបចំកម្មវិធីបែបនេះតទៀតនាពេលខាងមុខ ដើម្បីផ្តល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលទាំងអស់។

សូមជម្រាបថា ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តក្នុងការលក់ជូនអតិថិជនក្នុងតម្លៃពិសេសត្រឹមតែ ២៧,៥០០ ទៅ ៣០,០០០ដុល្លារ អាមេរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់រំលស់ ១០០% រហូតដល់រយៈពេល២០ឆ្នាំ ហើយចំពោះការជាវនៅពេលនេះគឺអតិថិជន អាចទទួលបាន លំនៅឋានចូល រស់នៅ បានភ្លាមៗតែម្តង បន្ទាប់ពីបំពេញឯកសារទិញលក់រួចរាល់។ ប្រសិនបើមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនេះ សូមទាក់ទងការិយាល័យលក់ផ្ទាល់ តាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ៕