(ភ្នំពេញ)៖ ផលិតផលជំនួយសុខភាព NMN (nicotinamide mononucleotide) បានកើនឡើងយ៉ាងឆាប់រហ័សក្នុងប្រជាប្រិយភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយដោយមានហេតុផលល្អ ដោយសារសមាសធាតុនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងដំណើរការនៃការពន្យារភាពចាស់ រក្សាសុខភាពល្អ និងការពន្យារពេលនៃការថយចុះមុខងាររាងកាយដែលបណ្តាលមកពីអាយុច្រើន។

NMN គឺជាអ្នកជំរុញម៉ូលេគុល NAD ដែលជាម៉ូលេគុលដ៏សំខាន់ ក្នុងការជួយផលិតថាមពលសម្រាប់កោសិកាក្នុងរាងកាយ។ នេះបើយោងទៅតាមការស្រាវជ្រាវ និងរបកគំហើញរបស់លោកសាស្ត្រាចារ្យ David Sinclair។

តើផលិតផលជំនួយសុខភាព NMN មានប្រយោជន៍សម្រាប់តែមនុស្សចាស់ទេ? ចម្លើយខ្លីគឺទេ! សូមក្រឡេកមើល ហេតុផលសំខាន់ៗ ដែលអ្នកគួរតែចាប់ផ្តើមទទួលយក NMN ខណៈពេលដែលអ្នកនៅក្មេង។

ហេតុផលជាមូលដ្ឋានដែល NMN គាំទ្រដល់ភាពចាស់ដែលមានសុខភាពល្អ គឺដោយសារតែតួនាទីរបស់វា ជាប្រភពមុនគេជំរុញបង្កើន
ម៉ូលេគុលមួយទៀតហៅថា NAD+ ឬ nicotinamide adenine dinucleotide ។ NAD+ គឺជាម៉ូលេគុលសំខាន់ដែលគ្រប់កោសិកាក្នុងរាងកាយរបស់យើងត្រូវការ។ បើគ្មាន NAD+ ទេ យើងនឹងស្លាប់ក្នុងរយៈពេល ៣០វិនាទី។

តួនាទីចម្បងរបស់ NAD+ គឺដូចជា កូអង់ស៊ីម (coenzyme) ដែលជួយឱ្យអង់ស៊ីមផ្សេងទៀតដំណើរការបានល្អ និងត្រឹមត្រូវ។ អង់ស៊ីមទាំងនេះ ជួយដំណើរការរាប់រយនៅក្នុងរាងកាយរបស់យើង រាប់ចាប់ពីការលូតលាស់កោសិកាខួរក្បាល ជួសជុល DNA ជំនួយដល់ មីតូកុងទ្រី (mitochondria) ដែលជាកន្លែងផលិតថាមពលកោសិការបស់យើង ដើម្បីបង្កើតថាមពលពីអាហារ។ NAD+ ដើរតួយ៉ាងសំខាន់ក្នុងការរក្សាមុខងារកោសិកា និងមេតាបូលីស ដែលជួយដល់សុខភាពកាន់តែប្រសើរ និងអាយុនៃ កោសិកា សរីរាង្គ និងរាងកាយទាំងមូលនៅបានយូរ។

ហេតុផលចម្បងៗ ដើម្បីទទួលទាន ផលិតផលជំនួយសុខភាព NMN នៅពេលអ្នកនៅក្មេង រួមមាន៖

១៖ ផលិតផលជំនួយសុខភាព NMN អាចជំនួយស្បែកឱ្យមានសុខភាពល្អ

នៅដើមអាយុ ៣០ឆ្នាំ មិនថារូបរាង សូម្បីតែស្បែករបស់យើងអាចចាប់ផ្តើមប្រែ ធ្លាក់ចុះបន្តិចម្តងៗ។ អ្វីដែលចាប់ផ្ដើមមានដូចជា ជ្រួញនៅកន្ទុយភ្នែក និងស្នាមអុជខ្មៅ អាចវិវត្តទៅជាស្នាមជ្រីវជ្រួញជ្រៅ និងដូចជាស្បែកគ្រើមៗ នៅពេលយើងចូលទៅវ័យកាន់តែច្រើន។ មធ្យោបាយមួយក្នុងការទប់ស្កាត់ ឬបន្ថយការថយចុះនេះអាចជាការបំពេញបន្ថែមជាមួយ NMN មុនពេលអ្វីៗប្រែពីអាក្រក់ទៅអាក្រក់កាន់តែខ្លាំង។ ជាក់ស្តែងការប៉ះពាល់ខ្លាំងពេកទៅនឹងកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ជាពិសេសពីកាំរស្មី UVB ត្រូវបានចាត់ទុកថាជាកត្តាខាងក្រៅដ៏សំខាន់បំផុត ដែលបណ្តាលឱ្យស្បែកប្រែទៅចាស់មុនអាយុ ដោយសារការប៉ះពាល់ពន្លឺម្តងហើយម្តងទៀត។

ការសិក្សាជាច្រើនបានមើលពីរបៀបដែលការបង្កើនកម្រិត NAD+ នៅក្នុងស្បែកការពារ ភាពចាស់នៃស្បែកមុនអាយុ ឬគាំទ្រដល់ការរក្សាសុខភាពល្អ។ ការពិសោធន៍ថ្មីៗ បានរកឃើញថាការបន្ថែម NMN ទៅក្នុងកោសិកាស្បែកកណ្ដុរ និងមនុស្សបាននាំទៅដល់ការការពារប្រឆាំងនឹងការខូចខាត ដែលទាក់ទងនឹងកាំរស្មីយូវីដោយការទប់ស្កាត់ អុកស៊ីតកម្ម (oxidative stress) និងការឆ្លើយតបការរលាក (inflammatory responses)។

ការសិក្សាមួយផ្សេងទៀត បានបង្ហាញថាការស្តារកោសិកាស្បែកឡើងវិញ បន្ទាប់ពីការបំផ្លាញដោយពន្លឺព្រះអាទិត្យត្រូវបានគាំទ្រ ដោយការបង្កើនអង់ស៊ីមដែលត្រូវការដើម្បីផលិត NMN ។ ជាចុងក្រោយ ការសិក្សាទីបីបានរកឃើញថា ការរួមបញ្ចូលគ្នានៃ NMN និងបាក់តេរីដែលមានសុខភាពល្អបានជំរុញសកម្មភាពប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាកដែលទាក់ទងនឹងស្បែក និងការពង្រឹងភាពក្រាស់នៃស្បែក និងការផលិតកូឡាជែន ដែលជាប្រូតេអ៊ីនដ៏សម្បូរបែបបំផុតរបស់ស្បែករបស់យើង។ ជាមួយនឹងលទ្ធផលពីការស្រាវជ្រាវនេះ មនុស្សវ័យជំទង់ ឬមនុស្សវ័យកណ្តាលអាចពិចារណាទទួលទាន NMN ដើម្បីជួយដល់សុខភាពស្បែក ជាពិសេសប្រសិនបើត្រូវប៉ះនឹងព្រះអាទិត្យញឹកញាប់។

២៖ ផលិតផលជំនួយសុខភាព NMN ជួយដល់ទម្ងន់ជួយរក្សាសុខភាពល្អ

មនុស្សគ្រប់វ័យងាយនឹងឡើងទម្ងន់ដែលមិនចង់បាន ប៉ុន្តែការលើសទម្ងន់ក្នុងវ័យក្មេងរបស់អ្នកត្រូវបានផ្សារភ្ជាប់ទៅនឹងទម្ងន់លើសនៅក្នុង
វ័យចាស់ និងការកើនឡើងហានិភ័យនាំទៅរកសុខភាពមិនល្អ។ លើសពីនេះកុមារដែលលើសទម្ងន់ ឬស្ត្រីធាត់ទំនងមកពីឥទ្ធិពលមេតាបូលីសដំណើរការមិនបានល្អ គួររក្សាទម្ងន់ឱ្យមានសុខភាពល្អក្នុងវ័យពេញវ័យ។

នៅក្នុងការសិក្សាឆ្នាំ២០១៦ អ្នកស្រាវជ្រាវបានបង្ហាញថា NMN បន្ថែមមានប្រសិទ្ធភាពបញ្ឈប់ការថយចុះមុខងាររាងកាយដែលទាក់ទងនឹងវ័យនៅក្នុងសត្វកណ្តុរ។ NMN ទប់ស្កាត់ការឡើងខ្លាញ់ក្នុងរាងកាយ បង្កើនដំណើរការផលិតថាមពល និងលើកកម្ពស់សកម្មភាពរាងកាយ ដែលទាំងអស់នេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ទម្ងន់ ឱ្យនៅតែមានសុខភាពល្អ។

៣៖ ផលិតផលជំនួយសុខភាព NMN គាំទ្រដល់ភាពស្វាហាប់នៃរាងកាយ

បន្ថែមពីលើការទ្រទ្រង់ទម្ងន់ដែលមានសុខភាពល្អ បន្ថែម NMN អាចជួយបង្កើនការលូតលាស់សាច់ដុំ ស្វាហាប់អត់ធន់ និងរាងកាយនៅតែសកម្ម ដែលមនុស្សវ័យជំទង់ជាច្រើនប្រាថ្នាចង់បាន។ នៅក្នុងការសិក្សាទៅលើមនុស្សមួយចំនួន NMN ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសចិនបានរកឃើញថាការរួមបញ្ចូល NMN ជាមួយនឹងការធ្វើលំហាត់ប្រាណបានបង្កើនសញ្ញាសម្គាល់ជាច្រើននៃមុខងារ ផ្គត់ផ្គង់អុកស៉ីសែន (aerobic) ចំពោះមនុស្សពេញវ័យដែលសុខភាពនៅល្អ អាយុពី ២៧ ទៅ ៥០ឆ្នាំ ក្នុងលក្ខណៈអាស្រ័យលើកម្រិតការទទួលទាន NMN។ នេះមានន័យថាកម្រិតខ្ពស់នៃ NMN (1,200 mg ក្នុងមួយថ្ងៃ) បង្កើតនូវឥទ្ធិពលគួរឱ្យកត់សម្គាល់ជាងកម្រិតទាបនៃ 300 mg ។

នៅក្នុងសត្វកកេរ ដែលបន្ថែម NMN បានបង្ហាញពីការកើនឡើងនៃលំហូរឈាម និងការរត់បានយូរ ដែលបង្ហាញថាការជំរុញ NAD+ អាចគាំទ្រចំពោះគ្រប់ចលនារាងកាយ។ NAD+ ជំរុញឳ្យសុខភាពរឹងមាំ សម្រាប់គ្រប់វ័យ។

សរុបមក ភស្តុតាងអំពីអត្ថប្រយោជន៍របស់ NMN កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានអ្នកស្រាវជ្រាវជាច្រើនមើលពីរបៀបដែល NAD+ ទាំងនេះជួយដល់សុខភាពនៅគ្រប់វ័យ។ ខណៈពេលដែលមនុស្សវ័យជំទង់ជាធម្មតា មិនមានការថយចុះមុខងារ នៃរាងកាយដូចមនុស្សចាស់នោះទេ មានហេតុផលជាច្រើនដើម្បីពិចារណាទទួលទាន NMN បន្ថែមមុនពេលអ្នកឈានដល់វ័យចំណាស់។ ក្រៅពីការប្រយុទ្ធប្រឆាំងនឹងការខូចស្បែកដោយសារកម្តៅថ្ងៃ ដល់ការរក្សាការមានកូន ដើម្បីសម្រួលដល់ ភាពសកម្មរាងកាយ ការជំរុញ NAD+ របស់រាងកាយ ជាមធ្យោបាយដ៏មានតម្លៃក្នុងការពង្រឹងសុខភាពនៅតែរឹងមាំ របស់អ្នកសម្រាប់ពេលខាងមុខជាបន្ត។

លោកអ្នកអាចជ្រើសរើសផលិតផលជំនួយសុខភាព យ៉ាងត្រឹមត្រូវ សម្រាប់សុខភាព របស់លោកអ្នកនៅហាង «NMN Plus» ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី១។

NMN Plus គឺជាហាងតែមួយគត់ ដែលទទួល សិទ្ធិចែកចាញផលិតផល NMN នៅកម្ពុជា ហើយលោកអ្នកក៏អាចទទួលបាន សេវាពិគ្រោះសុខភាព ដោយឥតគិតប្រាក់ពីហាង NMN Plus ផងដែរ ដើម្បីទទួលបាន ព័ត៌មានដ៏ត្រឹមត្រូវ លើរបៀបប្រើប្រាស់ ផលិតផលជំនួយសុខភាពទាំងនោះ។ ជាពិសេស គ្រូពេទ្យជំនាញ ក៏រង់ចាំជួយដើម្បី ឲ្យអ្នកជ្រើសរើសយកផលិតផល ដែលត្រឹមត្រូវ សម្រាប់ស្ថានភាពសុខភាព របស់លោកអ្នកផងដែរ។

ផ្តល់អាជ្ញាបណ្ណ និង ចែកចាញផ្តាច់មុខ ដោយក្រុមហ៊ុន Open Sources Technology ពី ក្រុមហ៊ុន ProHealth Longevity ! សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់៖

* ហ្វេសបុកផេក៖ https://www.facebook.com/nmnplus/
* តេឡេក្រាម៖ [https://t.me/NMNPlus](https://t.me/NMNPlus)
* អ៉ីនស្តាក្រាម៖ @nmnplus
* លេខទូរសព្ទ៖ 069 63 58 66 (ស្មាត)/ 099 63 58 66 (សែលខាត)
* សម្រាប់ទំនាក់ទំនងធ្វើដៃគូចែកចាយ អាចទាក់ទងតាមរយៈលេខ៖ 078 78 96 95 ៕

សូមទស្សនា វីដេអូអំពីអ្នកប្រើប្រាស់ បន្ទាប់ពីប្រើប្រាស់អស់រយៈពេល ១ឆ្នាំ ខាងក្រោមនេះ៖ https://youtu.be/14YeagpMnVI